ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB មន្ត្រីធនាគារបានចូលរួម ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣៨ របស់មូលនិធិអាកាសធាតុបៃតង (GCF) តាមការអញ្ជើញរបស់ GCF ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតគីកាលី (Kigali Convention Centre) នៃសាធារណរដ្ឋរវ៉ាន់ដា (Republic of Rwanda) ។
គោលបំណងចម្បង នៃការចូលរួមសន្និបាតនេះ គឺពាក់ព័ន្ធនឹងសំណើមូលនិធិចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ការអនុវត្តកម្មវិធីថ្នាក់ជាតិ ដែលកំណត់ឈ្មោះថា “គ្រឹះស្ថានហិរញ្ញប្បទាន អាកាសធាតុកម្ពុជា (Cambodian Climate Financing Facility, CCFF)” សំដៅទ្រទ្រង់ដំណើរឆ្ពោះទៅកាន់ សេដ្ឋកិច្ចបៃតង របស់កម្ពុជា ៕