ភ្នំពេញ ៖ ក្រោយមន្ត្រី នៃរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ៥៤៧រូប បានធ្វើតេស្តពិនិត្យ រកសារធាតុញៀន ដោយទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយនោះ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ដោយនៅក្នុង ជួរមន្ត្រីរាជការ ដែលបានធ្វើតេស្ត រកសារធាតុញៀន ទទួលបានលទ្ធផល គាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹង សារធាតុញៀនខុសច្បាប់ សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរ សម្រាប់មន្ត្រីរាជការឯទៀត ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-20-1024x768.jpg)
រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយម៉ឺងម៉ាត់ នូវបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបានរៀបចំសហការ ជាមួយនឹងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងការតេស្តស្វែងរកសារធាតុញៀនខុសច្បាប់ ក្នុងជួរមន្ត្រីនៃរដ្ឋបាលរាជធានីភ្នំពេញ ទាំងក្នុងជួរគណៈអភិបាល នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព ថ្នាក់ការិយាល័យ មន្ត្រីកិច្ចសន្យា សរុបចំនួន ៥៤៧រូប ។
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-27-1024x768.jpg)
យោងតាមបណ្តាញសង្គម នាថ្ងៃទី៨ មីនានេះ សម្ដេចធិបតី បានលើកឡើងថា ជាលទ្ធផល គួរឱ្យកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយនៅក្នុងជួរមន្ត្រីរាជការ ដែលបានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលគាប់ប្រសើរ និងមិនជាប់ពាក់ព័ន្ធនឹង សារធាតុញៀនខុសច្បាប់សូម្បីម្នាក់ ដែលនេះគឺជាគំរូដ៏ប្រសើរសម្រាប់មន្ត្រីរាជការឯទៀត ក៏ដូចជាប្រជាពលរដ្ឋ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ៕
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-31-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-34-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-43-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-49-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-04-55-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-05-00-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/03/photo_2024-03-08_08-05-06-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)