ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់ កូរ៉េខាងត្បូង​ បន្ដធ្លាក់ចុះ​ ១១ខែជាប់គ្នា​ លេីផលិតផលបន្ទះឈីប

សេអ៊ូល៖​ ការនាំចេញរបស់កូរ៉េខាងត្បូង​ បានធ្លាក់ចុះ ១៤,៧ ភាគរយក្នុងខែតុលា​ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយបន្តធ្លាក់ចុះដល់ ១១ ខែជាប់គ្នា​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ យុនហាប់។ 

ការនាំចេញទៅក្រៅប្រទេសបានឡើងដល់ ៤៦,៧៨ ពាន់លានដុល្លារកាលពីខែមុន បើប្រៀបធៀបទៅនឹងចំនួន ៥៤,៨ ពាន់លានដុល្លារកាលពីឆ្នាំមុន​ នេះបើយោងតាមទិន្នន័យដែលបានចងក្រង ដោយក្រសួងពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និងថាមពល។

 ការធ្លាក់ចុះជារួម​ គឺបណ្តាលមកពីការធ្លាក់ចុះ យូរនៃឧស្សាហកម្មបន្ទះឈីបពិភពលោក​ ដែលជាផលិតផលនាំចេញសំខាន់​ សម្រាប់ប្រទេសសេដ្ឋកិច្ចលេខ ៤ នៅអាស៊ីមួយនេះ៕

ដោយ​ ឈូក​ បូរ៉ា

To Top