ព័ត៌មានអន្តរជាតិ

ការនាំចេញ ទំនិញមនុស្សធម៌កូរ៉េខាងត្បូង ទៅកាន់អ៊ីរ៉ង់ ត្រូវបានបញ្ឈប់ ក្រោមទណ្ឌកម្មរបស់អាមេរិក

សេអូល៖ ប្រភពមួយបានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ការនាំចេញទំនិញមនុស្សធម៌ របស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសអ៊ីរ៉ង់ ត្រូវបានបញ្ឈប់យ៉ាងមានប្រសិទ្ធិភាព ខណៈការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសមជ្ឈឹមបូព៌ាបានពង្រឹង។

ប្រតិបត្តិការហិរញ្ញវត្ថុរវាងក្រុងសេអ៊ូល និងតេអេរ៉ង់សម្រាប់ ការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្ត្រ បានក្លាយជាការលំបាកយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ថ្មីៗនេះបានស្នើសុំឱ្យទីក្រុងសេអ៊ូល ចែករំលែកព័ត៌មានលម្អិតនៃការនាំចេញនេះ។

ទីក្រុងវ៉ាស៊ីនតោន បានរឹតបន្តឹងការដាក់ទណ្ឌកម្ម ប្រឆាំងនឹងធនាគារកណ្តាលអ៊ីរ៉ង់ (CBI) កាលពីខែមុន ដែលតម្រូវឱ្យប្រទេសទី៣ ផ្តល់ព័ត៌មាន ស្តីពីការធ្វើពាណិជ្ជកម្ម ជាមួយទីក្រុងតេរ៉ង់៕ ដោយ៖ ឈូក បូរ៉ា

To Top