ព័ត៌មានជាតិ

បារាំង ព្រមានអំពីផែនការ ដាក់ពង្រាយ នុយក្លេអ៊ែរនៅប៉ូឡូញ

ប្រភព ៖ AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការដាក់ពង្រាយអាវុធ នុយក្លេអ៊ែរ ដ៏មានសក្ដានុពល របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសប៉ូឡូញ នឹងបំពានលើកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធសំខាន់ៗ រវាងណាតូ និងរុស្ស៊ីផងដែរ ។

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយកាលពីដើមសប្តាហ៍នេះថា ប្រទេសរបស់លោកមានឆន្ទៈ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃអាវុធបែបនេះ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន គាំទ្រគំនិតនេះ ។

គួរឲ្យដឹងថាស្ថិត នៅក្រោមកម្មវិធីចែករំលែកនុយក្លេអ៊ែរ របស់អង្គការណាតូ សហរដ្ឋអាមេរិកកំពុងបន្តរក្សាអាវុធប្រល័យលោកមួយចំនួននៅបែលហ្សិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួគីផងដែរ ។

កាលពីឆ្នាំមុន រុស្ស៊ីបានដាក់អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ខ្លួន នៅក្នុងប្រទេសបេឡារុស ដោយប្រធានាធិបតីVladimir Putin បានលើកឡើងពីសម្ព័ន្ធភាព យុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ក៏ដូចជាការបង្កើនសកម្មភាពយោធា របស់ណាតូនៅជិតទឹកដីបេឡារុស្ស និងរុស្ស៊ី>

ប្រែសម្រួល៖ស៊ុនលី

To Top