បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu បានបោះឆ្នោតជា ឯកច្ឆ័ន្ទដើម្បីបញ្ឈប់ ប្រតិបត្តិការ នៅក្នុងប្រទេសអ៊ីស្រាអែល របស់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតា។
អ៊ីស្រាអែលបានចោទប្រកាន់ Al Jazeera ជាយូរយារណាស់មកហើយ ដែលនៅតែ ជាបណ្តាញព័ត៌មានអន្តរជាតិមួយ ក្នុងចំណោម បណ្តាញព័ត៌មានអន្តរជាតិមួយចំនួនដែលមានអ្នកឆ្លើយឆ្លងព័ត៌មាន
នៅលើដីនៅក្នុងតំបន់ Gaza ពីការបង្ហាញភាពលំអៀងប្រឆាំងនឹងវា និងពីកិច្ចសហប្រតិបត្តិការ ជាមួយពួកសកម្មប្រយុទ្ធហាម៉ាស ទាំងដែលក្រុមហ៊ុន អ្នកផ្សព្វផ្សាយនេះបានបដិសេធ ការចោទប្រកាន់ជាញឹកញាប់ក្តី។
លោកNetanyahu បានប្រើប្រាស់បណ្តាញសង្គម X កាលពីថ្ងៃអាទិត្យដើម្បីប្រកាសពីការអភិវឌ្ឍន៍ដោយសរសេរថារដ្ឋាភិបាលដឹកនាំដោយខ្ញុំសម្រេចចិត្តជាឯកច្ឆ័ន្ទ បណ្តាញញុះញង់ Al Jazeera នឹងត្រូវបិទនៅ
ក្នុងប្រទេសអ៊ីស្រាអែល។
ភ្លាមៗបន្ទាប់ពីនោះ រដ្ឋមន្ត្រីទំនាក់ទំនងរបស់អ៊ីស្រាអែល លោក Shlomo Karhi បាននិយាយថា លោកបានចុះហត្ថលេខាលើបទបញ្ជាដើម្បីរឹតបន្តឹងប្រតិបត្តិការរេបស់ទូរទស្សន៍ដែលនឹងមានប្រសិទ្ធភាពភ្លាមៗផងដែរ៕
ប្រែសម្រួល៖ស៊ុនលី