ព័ត៌មានអន្តរជាតិ

ផ្ទុះបំពង់បង្ហូរប្រេង នៅនីហ្សេរីយ៉ា ស្លាប់តិចបំផុត១៧នាក់

បរទេស៖ អាជ្ញាធរបាននិយាយប្រាប់ថា ការផ្ទុះបំពង់បង្ហូរប្រេង មួយកន្លែង នៅក្នុងប្រទេសនីហ្សេរីយ៉ា នាពេលថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងហោចចំនួន១៧នាក់ និងបំផ្លាញអគារជាង៧០អគារ ដោយរួមមានទាំងសាលារៀន ព្រះវិហារ និងសណ្ឋាគារ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ទុះនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ នៅជិតអគារពិព័រណ៍ជំនួញអន្តរជាតិ ហើយមូលដ្ឋានបណ្ដាលឲ្យមានការផ្ទុះនេះ កំពុងតែស្ថិតក្រោមការស៊ើបអង្កេត។

កូនសិស្សនៅមហាវិទ្យាល័យ បានជាប់គាំង ក្រោយមានការផ្ទុះនេះកើតឡើង លោក Henritta Alokha ជានាយកស្ថាប័ននេះ បានស្លាប់បាត់បង់ជីវិត ក្នុងខណៈព្យាយាមជួយសង្គ្រោះសិស្ស ចំណែកលោក Valentine Buraimoh បានមានប្រសាសន៍ថា សាលាចំនួន៣កន្លែង បានរងការខូចខាតក្នុងការផ្ទុះបំពង់បង្ហូរប្រេងនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top