ព័ត៌មានអន្តរជាតិ

អាមេរិក ពិចារណាឡើងវិញ ចំពោះការដាក់បម្រាម លើពេជ្យរបស់រុស្សី

រូបភាព៖ Afp

បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងធ្វើការពិចារណាឡើងវិញ នូវការហាមប្រាមលើត្បូងពេជ្រ រុស្ស៊ី ដែលត្រូវណែនាំដោយ EU និង G7 កាលពីឆ្នាំមុន ដោយសារតែការត្អូញត្អែរ ជាច្រើនពីឧស្សាហកម្មនេះ។

ការដាក់ទណ្ឌកម្ម ដោយផ្ទាល់លើពេជ្ររុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន បានចូលជាធរមាននៅក្នុងខែមករាហើយ ត្រូវបានបន្តដោយការរឹតបន្តឹង ជាដំណាក់កាលលើការនាំចូល ដោយប្រយោលចាប់ពីថ្ងៃទី១ ខែមីនាមកម្ល៉េះ។

នៅចុងឆ្នាំនេះប្រទេសលោកខាងលិច ក៏មានគម្រោងដាក់ចេញនូវយន្តការ តាមដានសម្រាប់ការត្រួតពិនិត្យថ្ម ដែលមិនទាន់កែច្នៃ ដើម្បីបង្កើតប្រភពដើម និងជៀសវាងការបំពាន ទណ្ឌកម្ម ដោយក្នុងនោះ Antwerp ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្រ របស់បែលហ្ស៊ិក ត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងដំបូង ដែលថ្មនឹងត្រូវបានសាកល្បង ក្នុងការដាក់ពិន័យ។

យោងតាមប្រភពដ ដែលអាជ្ញាធរនៅទីក្រុងវ៉ាស៊ីនតោន កំពុងមានការសង្ស័យលើតម្រូវការ សម្រាប់យន្តការតាមដាន ហើយកិច្ចពិភាក្សារបស់ G7 ស្តីពីការពង្រឹងការតាមដានបានជាប់គាំង បន្ទាប់ពីមានការប្រឆាំងពីអ្នកជីករ៉ែពេជ្រអាហ្រ្វិក ជាងច្នៃពេជ្យរបស់ឥណ្ឌា និងគ្រឿងអលង្ការរបស់អាមេរិក ដែលបានរិះគន់យ៉ាងចំហរចំពោះវិធានការនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top