ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​ប៉ាឡេស្ទីន បញ្ជាក់ពីការត្រៀម​ បើក​ផ្លូវ​ឆ្លង​កាត់រ៉ាហ្វា ឡើង​វិញ​

China Dialy
" "

រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនបានឲ្យដឹងថា ការត្រៀមខ្លួនរបស់ខ្លួន ដើម្បីធ្វើការជាបន្ទាន់លើការ បើកឡើងវិញនូវច្រកព្រំដែន រវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីន WAFA ប្រធានាធិបតីបានឲ្យដឹងថា ភាគីប៉ាឡេស្ទីនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការភ្លាមៗលើការបើកច្រករ៉ាហ្វា ឡើងវិញក្រោមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា សម្រាប់ការគ្រប់គ្រងការឆ្លងកាត់ ក្នុងឆ្នាំ២០០៥។

" "

វាបានកើតឡើងជាការឆ្លើយតប ទៅនឹងសេចក្តីថ្លែងការណ៍របស់ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell ដែលបានប្រកាសមុននេះថា អឺរ៉ុប បានយល់ព្រមក្នុងដំណើរការឡើងវិញ នូវបេសកកម្មជំនួយព្រំដែនរបស់ខ្លួននៅទីក្រុងរ៉ាហ្វា។

" "

លោក Borrell បានឲ្យដឹងក្នុងអំឡុងសន្និសីទកាសែត នៅទីក្រុងប្រ៊ុចសែលថា ការរស់ឡើងវិញនៃបេសកកម្មព្រំដែន នឹងទាមទារការគាំទ្រពីអេហ្ស៊ីប ប៉ាឡេស្ទីន និងអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍របស់លោក Borrell បានកើតឡើងនៅពេលដែលច្រកឆ្លងកាត់រ៉ាហ្វា ដែលជាចំណុចចូលដ៏សំខាន់ សម្រាប់ជំនួយទៅកាន់តំបន់ហ្គាហ្សា ត្រូវបានបិទអស់រយៈពេលជិតបីសប្តាហ៍ ចាប់តាំងពីកងកម្លាំងអ៊ីស្រាអែល បានកាន់កាប់វាពីភាគីហ្គាហ្សា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top