វៀងចន្ទន៍៖ ការដឹកជញ្ជូនឧបករណ៍ ធ្វើតេស្តិ៍រកមេរោគកូវីដ១៩ ដែលផ្តល់ដោយរដ្ឋាភិបាលចិន បានមកដល់ប្រទេសឡាវ ហើយកាលពីថ្ងៃពុធ។ សម្ភារៈការពារនិងការពារចាំបាច់ ដទៃទៀតដូចជា ម៉ាស់មុខ និងឈុតអាវការពារ ដែលរដ្ឋាភិបាលចិន បានសន្យានឹងផ្តល់ជូន នឹងមកដល់ពេលក្រោយ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីនៅថ្ងៃពុធ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសឡាវ លោក Jiang Zaidong បានផ្លាស់ប្តូរទស្សនៈគ្នា លើការពង្រឹងកិច្ចសហប្រតិបត្តិការ បង្ការនិងទប់ស្កាត់ ជំងឺរាតត្បាត ជាមួយរដ្ឋមន្រ្តីសុខាភិបាលឡាវ លោក Bounkong Syhavong ។
ឯកអគ្គរដ្ឋទូតចិន បាននិយាយថា ភាគីឡាវបានពង្រីក ការគាំទ្រលើផ្នែកផ្សេងៗ ដល់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំងនឹង មេរោគកូវីដ ១៩ រួមទាំងការបរិច្ចាគ ប្រាក់ចំនួន ៧០០,០០០ ដុល្លារសហរដ្ឋអាមេរិក និងការដឹកជញ្ជូនសម្ភារៈ ការពារការរាតត្បាតជាច្រើន។
រដ្ឋមន្ត្រីសុខាភិបាលឡាវ បាននិយាយថា ក្រោមការដឹកនាំរបស់ ប្រធានាធិបតីស៊ីជីនពីង ការបង្ការនិងការត្រួតពិនិត្យការរាតត្បាត របស់ប្រទេសចិន មានប្រសិទ្ធិភាព ហើយត្រៀមនឹងឈ្នះ សង្គ្រាមប្រឆាំងនឹងជំងឺនេះ។
លោករដ្ឋមន្រ្តីបាននិយាយថា ជាមួយនឹងជំងឺកូវីដ១៩ កំពុងរីករាលដាលទូទាំងពិភពលោក ប្រទេសឡាវ ក៏កំពុងប្រឈមនឹងហានិភ័យនៃករណីនាំចូលផងដែរ។ លោកបន្ថែមថា សម្ភារៈការពារនិងការពារដែលផ្តល់ដោយប្រទេសចិន នឹងជួយបង្កើនសមត្ថភាពនិងទំនុកចិត្តរបស់ប្រទេសលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ៕
ប្រែសម្រួលៈ ណៃ តុលា