ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ជួបវេជ្ជបណ្ឌិតដែលឆ្លង វីរុសកូវីដ១៩ ខណៈអ្នកឆ្លងវីរុស នៅអាល្លឺម៉ង់ មានជាង ២៤.០០០នាក់

ប៊ែកឡាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់លោក Steffen Seibert បាននិយាយកាលពីថ្ងៃអាទិត្យថា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានដាក់ខ្លួនឱ្យនៅដោយឡែក បន្ទាប់ពីវេជ្ជបណ្ឌិតដែលលោកស្រីបានជួបកាលពីថ្ងៃសុក្របានធ្វើតេស្ត៍រកមេរោគវីរុសនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Merkel ត្រូវបានគេជូនដំណឹង បន្ទាប់ពីសន្និសីទកាសែតថា វេជ្ជបណ្ឌិតដែលបានចាក់វ៉ាក់សាំង pneumococcal ឱ្យលោកស្រីត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩ ដែលជាជំងឺដែលបណ្តាលមកពីវីរុសកូរ៉ូណា។

យោងតាមលោក Seibert បានឱ្យដឹងថា លោកស្រី Merkel បានសម្រេចចិត្តផ្តាច់ខ្លួននៅឯផ្ទះភ្លាមៗ និងធ្វើតេស្តក្នុងរយៈពេលពីរបីថ្ងៃក្រោយ។

លោក Seibert បានមានប្រសាសន៍ថា“ អធិការបតីក៏នឹងធ្វើកិច្ចការផ្លូវការរបស់លោកស្រី ពីផ្ទះផងដែរ អំឡុងពេលនៅដោយឡែកពីគេនេះ” ។

លោកស្រី Merkel បានថ្លែងសុន្ទរកថានៅក្នុងសន្និសីទ កាសែតមួយកាលពីថ្ងៃអាទិត្យបន្ទាប់ពីមានកិច្ចសំណេះ សំណាលជាមួយនាយករដ្ឋមន្រ្តី រដ្ឋនានាទាក់ទងនឹងវិធានការដើម្បីរឹតបន្តឹងការរឹតត្បិតចំពេល មានការផ្ទុះឡើងនៃវីរុសនេះ។

លោកស្រី Merkel បាននិយាយថាប្រទេសអាល្លឺម៉ង់នឹងហាមឃាត់ ការជួបជុំជាសាធារណៈលើសពីពីរ ប៉ុន្តែសាច់ញាតិ ដែលរស់នៅក្នុងផ្ទះផ្ទាល់ខ្លួន ត្រូវបានលើកលែងពីការហាមឃាត់នេះ។

យោងតាម Deutsche Presse Agentur ប្រទេសអាល្លឺម៉ង់បានរាយការណ៍ថា មានករណីឆ្លងមេរោគកូវីដ១៩ចំនួន ២៤.១០០ ករណី និងមានមនុស្សស្លាប់ ៩០ នាក់គិតត្រឹមថ្ងៃអាទិត្យ៕

ប្រែសម្រួលៈ ណៃ តុលា

To Top