មូស្គូ៖ មជ្ឈមណ្ឌលឆ្លើយតបនឹង មេរោគឆ្លងកូរ៉ូណា របស់ប្រទេសរុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃសៅរ៍ថា ប្រទេសរុស្ស៊ីបានចុះ បញ្ជីករណីឆ្លងវីរុសកូវីដ១៩ចំនួន ៥៣ ករណីថ្មីបន្ថែមទៀត នៅក្នុងតំបន់ចំនួន ១៨ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួន អ្នកឆ្លងសរុបកើនដល់ ៣០៦ នាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយប្រទេសរុស្ស៊ីបានចុះបញ្ជីករណី ឆ្លងវីរុសនេះចំនួន ៥៣ ករណី បន្ថែមទៀត នៅក្នុងតំបន់ចំនួន ១៨” ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មាន ១៧ ករណីត្រូវបានរកឃើញនៅក្នុងតំបន់មូស្គូ , ៦ ករណីនៅរដ្ឋធានីមូស្គូ, ៥ ករណីនៅសាធារណរដ្ឋ Tatarstan, ៤ ករណីនៅតំបន់ Nizhny Novgorod, ៣ ករណីនៅតំបន់ Sverdlovsk, ២ ករណីនីមួយៗនៅតំបន់ Tula និង Kaliningrad និង St. Petersburg ក៏ដូចជានៅ សាធារណរដ្ឋ Kabardino-Servicesia និងតំបន់ Krasnodar ។
មជ្ឈមណ្ឌលបានបន្ថែមថា អ្នកជំងឺ ១៦ នាក់ក្នុងនោះមាន ជនជាតិបរទេស ៣ នាក់បានជាសះស្បើយ ចាប់តាំងពីមានការផ្ទុះឡើង នៅក្នុងប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា