បរទេស៖ លោក Lord Alan Sugar ដែលជាអ្នកជំនួញ របស់ចក្រភពអង់គ្លេស បានចែករំលែករបាយការណ៍ព័ត៌មាន គួរឱ្យអស់សំណើចមួយ នៅលើបណ្តាញសង្គម ដែលបង្ហាញថា សត្វតោកំពុងដើរល្បាត តាមដងផ្លូវនៃប្រទេសរុស្ស៊ី ក្នុងអំឡុងពេលផ្ទុះវីរុស ហើយបានសួរ ថាតើវាជារឿងកំប្លែងឬអត់។ នៅពេលការរីករាលដាល នៃជំងឺ Covid-19 កំពុងបន្តកើតមានមនុស្ស នៅទូទាំងពិភពលោក កំពុងត្រូវបានគេជំរុញ ឱ្យស្នាក់នៅក្នុងផ្ទះ និងអនុវត្តភាពឯកាដោយខ្លួនឯង ដើម្បីកាត់បន្ថយ ការរីករាលដាលនៃជំងឺ។
យោងតាមសារព័ត៌មាន METRO ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ហើយវាហាក់ដូចជា លោក Lord Sugar មានការសង្ស័យ ថាតើប្រទេសរុស្ស៊ី ពិតជាបានព្រលែងសត្វតោ នៅទូទាំងប្រទេស ដើម្បីធ្វើឱ្យប្រាកដថាប្រជាជន ស្នាក់នៅក្នុងផ្ទះ។
រូបភាពនេះបង្ហាញ ពីសត្វតោដើរតាមដងផ្លូវ ដោយមានបដា“ បែកធ្លាយពត៌មាន” ដែលសរសេរថា“ ប្រទេសរុស្ស៊ី បានបញ្ចេញសត្វតោជាង ៥០០ ក្បាល នៅតាមដងផ្លូវ ដើម្បីធានាថា ប្រជាជនកំពុងស្នាក់នៅក្នុងផ្ទះ អំឡុងពេលមានរោគរាតត្បាតនេះ” ។
ចែករំលែករូបភាព នៃរបាយការណ៍ព័ត៌មានក្លែងក្លាយ នៅលើបណ្តាញសង្គមធ្វីតធ័រ បានសរសេរថា ព័ត៌មានទាន់ហេតុការណ៍ ឬ breaking news តើនេះពិតទេ?” ទោះយ៉ាងណាអ្នកគាំទ្រ អ្នកភាគច្រើនបានដឹងច្បាស់ថា នេះគ្រាន់តែ ជាការលេងសើចប៉ុណ្ណោះ៕ ប្រែសម្រួលៈ ណៃ តុលា