ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ការបើកចំហដោយកម្រិតខ្ពស់ ចំពោះបរទេសរបស់ប្រទេសចិន នឹងបញ្ចេញភាគលាភ កាន់តែច្រើនឡើងៗ ទៅកាន់ពិភពលោក

“ចំណុចសំខាន់មួយ នៃកិច្ចប្រជុំលើកនេះ គឺពង្រីកការបើកចំហ ដោយកម្រិតខ្ពស់ របស់ប្រទេសចិន និងជំរុញការអភិវឌ្ឍ ជាសាកល” ទាក់ទិននឹងកិច្ច ប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ កាសែត《Helsinki Times》 របស់ប្រទេសហ្វាំងឡង់ បានផ្តោតការយកចិត្តទុកដាក់ ដល់ចំណុចនេះ ។ ថ្ងៃទី២១ខែកក្កដា  《សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការធ្វើកំណែទម្រង់ ឱ្យមានភាពកាន់ តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយ និងជំរុញការ ធ្វើទំនើបកម្មតាមបែបផែនចិន ថែមមួយកម្រិតទៀត》 ដែលត្រូវ ពិនិត្យពិភាក្សា និងអនុម័តដោយកិច្ចប្រជុំពេញ អង្គលើកនេះបានចេញផ្សាយទាំងស្រុង  ក្នុងនោះ បានធ្វើការរៀបចំចាត់ ចែងពិសេស ចំពោះការបើកចំហ ចំពោះបរទេស ដោយលើកឡើងថា ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវគោល នយោបាយជាតិ ជាមូលដ្ឋានស្តីពីការបើក ចំហចំពោះបរទេស  ប្រកាន់ខ្ជាប់នូវការជំរុញ កំណែទម្រង់តាមរយៈការបើកចំហរ ដើម្បីកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី បែបបើកចំហ ដែលប្រកបដោយ កម្រិតកាន់តែខ្ពស់។

      ការបើកចំហគឺជានិមិត្តសញ្ញា យ៉ាងច្បាស់លាស់ នៃការធ្វើទំនើបកម្ម តាមបែបផែនចិន ។ ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងទៅនេះ  ការបើកចំហរបស់ប្រទេសចិន ទទួលបាននូវសមិទ្ធផល កាន់តែច្រើនឡើង ។ ប្រទេសចិនបាន ជាប់ចំណាត់ថ្នាក់ជា ប្រទេសធំទីមួយ ខាងពាណិជ្ជកម្មទំនិញ សកលក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា  ការវិនិយោគ ចំពោះបរទេសបានឈរ នៅលំដាប់៣លេខ ខាងមុខលើពិភពលោកក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នា ហើយលំហូរមូលធន បានគ្របដណ្តប់ ប្រទេសនិងតំបន់ចំនួន១៥៥  ការរួមបញ្ចូលគ្នារវាងចិន និងពិភពលោក មានកម្រិតយ៉ាង ស៊ីជម្រៅដែលមិនធ្លាប់ មានកាលពីមុន ។

ពេលបច្ចុប្បន្ននេះ  បម្រែបម្រួលនិម្មាបនកម្ម១ រយឆ្នាំកំពុងពន្លឿនទៅមុខ   ឯកតោភាគីនិយមនិង ការពារនិយមកំពុង ងើបឡើងវិញ ហើយការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ចកំពុងជួបប្រទះចរន្តបញ្ច្រាស  ការបើកចំហរឹតតែក្លាយជា” ទំនិញកម្រ”ថែមទៀត។ ប្រឈមមុខនឹងបញ្ហាពិបាកនៃការ អភិវឌ្ឍរួមគ្នារបស់មនុស្សជាតិ និងបដិវត្តន៍បច្ចេកវិទ្យា និងកំណែទម្រង់ ឧស្សាហកម្មជុំថ្មី   ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការជំរុញ ការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស  មិនត្រឹមតែបានមកពីការអនុវត្តដោយជោគជ័យ នៃការជំរុញកំណែទម្រង់ និងអភិវឌ្ឍន៍តាមរយៈការបើកចំហប៉ុណ្ណោះទេ  ថែមទាំងក៏ជាទង្វើដ៏ ចាំបាច់ នៃការ ចាប់ជាប់ក្បួនច្បាប់ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការសម្របទៅ តាមចរន្ត យុគសម័យ ទៀតផង  ហើយវាកាន់តែបង្ហាញពីការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវក្នុងការចែករំលែក ឱកាសជាមួយពិភពលោក។

អ្វីដែលប្រទេសចិន បានចែករំលែក ជាមួយពិភពលោក ជាបឋមគឺជាទីផ្សារទ្រង់ទ្រាយធំ ។ កិច្ចប្រជុំពេញអង្គ បានលើកឡើងថា ត្រូវពឹងផ្អែកលើឧត្តមភាព នៃទីផ្សារទ្រង់ទ្រាយធំ  ដើម្បីលើកកម្ពស់សមត្ថភាពបើកចំហ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ នេះមានន័យថា  ប្រទេសចិនកំពុងខិតខំប្រឹង ប្រែងបើកចំហ ឱ្យកាន់តែទូលំទូលាយ និងធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិន ក្លាយទៅជាទីផ្សារធំ ដែលអាចចែករំលែក ជាមួយពិភពលោក។នេះបានធ្វើឱ្យសហគ្រាសពហុជាតិ ជាច្រើនពោរពេញ ទៅដោយការរំពឹងទុក។

អ្វីសំខាន់ជាងនេះទៅទៀត   គឺក្បួនច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ប្រទេសចិន កំពុងតភ្ជាប់ ជាមួយអន្តរជាតិ ជាបណ្តើរៗ  ដើម្បីសម្របទៅនឹងលក្ខខណ្ឌ នៃការកសាងប្រព័ន្ធសេដ្ឋកិច្ចថ្មី បែបបើកចំហ ដែលប្រកបដោយកម្រិត កាន់តែខ្ពស់ ។ មជ្ឈដ្ឋានខាងក្រៅបានយល់ ឃើញជាទូទៅថា នេះមានន័យថា  ថ្លៃដើមនៃអាជីវកម្ម លក្ខណៈជាប្រព័ន្ធនឹងត្រូវ បានកាត់បន្ថយបន្ថែមទៀត  ពាណិជ្ជកម្មនិងការវិនិយោគ អន្តរជាតិនឹងមាន ភាពកាន់តែសេរីនិងងាយស្រួល  ប្រទេសចិននឹងរួមបញ្ចូល ក្នុងសេដ្ឋកិច្ចអន្តរជាតិដោយកាន់តែសកម្ម ដែលធ្វើឱ្យទីផ្សារធំរបស់ប្រទេសចិនក្លាយជាឱកាស ដ៏ធំមួយរបស់ពិភពលោក ។

ការពង្រីកការបើកចំហចំពោះបរទេស   មិនត្រឹមតែ“អញ្ជើញឱ្យគេចូលមក”តែប៉ុណ្ណោះទេ  ថែមទាំងក៏ត្រូវ“ដើរចេញទៅក្រៅ” ផងដែរ។ សព្វថ្ងៃនេះ “ផលិតផលថ្មីទាំងបី” របស់ប្រទេសចិន ដែលមានរថយន្តដើរដោយថាមពលថ្មី  ថ្មលីចូមនិងផលិតផល ប្រព័ន្ធPVជាតំណាងទទួលបានការពេញនិយម នៅក្នុងទីផ្សារបរទេស  ដែលបង្កើនការផ្គត់ផ្គង់ ដ៏មានគុណភាពខ្ពស់ ដល់ពិភពលោក ហើយក៏ជំរុញការធ្វើបរិវត្តកម្ម និងការធ្វើឱ្យប្រសើរឡើង នៃសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ។ រីឯគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលបំផុសឡើងដោយប្រទេសចិន  បានបំពេញបន្ថែមនូវកម្លាំង ចលករថ្មីទៅក្នុងការអភិវឌ្ឍពិភពលោក និងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន របស់គ្រប់បណ្តាប្រទេសទាំងអស់ ។

យើងអាចព្យាករណ៍ថា   ប្រទេសចិននឹងជំរុញយ៉ាងមុតមាំ នូវការធ្វើទំនើបកម្មតាមបែបផែនចិន តាមរយៈការបើកចំហ ប្រកបដោយកម្រិតខ្ពស់ចំពោះបរទេស និងបញ្ចេញភាគលាភបើក ចំហកាន់តែច្រើនឡើងៗ ទៅកាន់ពិភពលោក៕

To Top