ព័ត៌មានជាតិ

លោក ហេង សួរ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong នៅស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ។ លោក Nguyen Phu Trong បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងសាររំលែកទុក្ខដែលចុះហត្ថលេខា នៅស្ថានទូតវៀតណាម លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការជ្រោមជ្រែង របស់លោកអគ្គលេខាធិការ ចំពោះការកសាងមិត្តភាព ដ៏រឹងមាំជាមួយនឹងកម្ពុជា ដែលជាប្រទេសក្បែរខាង។

ជាមួយគ្នានេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានចូលរួមរំលែកទុក្ខ ដ៏សោកសៅនិងក្រៀមក្រំបំផុត ជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារឯកឧត្តមផ្ទាល់ ចំពោះការបាត់បង់មេដឹកនាំជាតិ និងមេដឹកនាំគ្រួសារមួយរូប ដែលមានស្នាដៃនិងវីរៈភាព ៕

To Top