បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ុយក្រែន បានយល់ព្រមដាក់ ជំនួសអតីតរដ្ឋមន្ត្រីការបរទេស Dmitry Kuleba ជាមួយនឹងឧបការី របស់គាត់គឺ Andrey Sibiga ចំពេលមានការរុះរើគណៈរដ្ឋមន្ត្រី ដ៏ធំមួយនៅក្នុងជួយរដ្ឋាភិបាល លោកប្រធានាធិបតី Zelensky។
លោកKuleba បានប្រគល់ការលាលែង របស់គាត់កាលពីដើមសប្តាហ៍នេះហើយ សមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាល ជាងពាក់កណ្តាលត្រូវបានគេរំពឹងថានឹងត្រូវបានជំនួសក្នុងការផ្លាស់ប្តូរនេះ ។
លោកSibiga ដែលត្រូវបានស្នើឡើង ដោយផ្ទាល់សម្រាប់តួនាទីជារដ្ឋមន្ត្រីការបរទេស ដោយលោក Vladimir Zelensky បានបម្រើការជាអនុប្រធានរបស់ Kuleba តាំងពីឆ្នាំ២០២៤ និងធ្លាប់កាន់តំណែង ជាអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៤ ខណៈដែលមុននោះគាត់ធ្លាប់បំពេញមុខងារជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសតួគីពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២១។
ការលាលែងពីតំណែងរបស់លោក Kuleba កើតឡើងបន្ទាប់ ពីលោក Vladimir Zelensky បានចោទប្រកាន់គាត់ពីបទបរាជ័យ ក្នុងការទទួលបានការផ្គត់ផ្គង់ អាវុធបន្ថែមទៀត ពីអ្នកឧបត្ថម្ភលោកខាងលិច ដោយរាយការណ៍ថាបានប្រាប់ សមាជិកសភាកាលពីថ្ងៃពុធ ថាអ្នកការទូតខ្វះថាមពលដើម្បីជំរុញការផ្គត់ផ្គង់អាវុធទៅមុខ៕
ប្រែសម្រួល៖ស៊ុនលី