ព័ត៌មានអន្តរជាតិ

លោក Putin ប្រកាសគាំទ្រ បេក្ខភាពលោកស្រី Kamala Harris ជាប្រធានាធិបតីថ្មីអាមេរិក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងមូស្គូនឹងគាំទ្រ អនុប្រធានាធិបតីអាមេរិក Kamala Harris ក្នុងការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខក្នុងខែវិច្ឆិកា ។

ការលើកឡើងដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើឡើងនៅក្នុងអំឡុងពេល ដែលលោកធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងវេទិកាសេដ្ឋកិច្ច ភាគខាងកើតនៅទីក្រុង Vladivostok ។

លោក Putin បានប្រាប់ទស្សនិកជនថា លោកកោតសរសើរចំពោះ សមត្ថភាពរបស់បេក្ខជន គណបក្សប្រជាធិបតេយ្យ ហើយថា លោកគោរពជម្រើសរបស់ប្រធានាធិបតី បច្ចុប្បន្នលោក Joe Biden ដើម្បីគាំទ្រលោកស្រី ជាអ្នកស្នងតំណែងរបស់គាត់។

ក្នុងអំឡុងពេលនៃសម័យប្រជុំពេញអង្គនៃវេទិកានេះ លោកPutinត្រូវបានគេសួរថា តើគាត់មានបេក្ខជន ដែលពេញចិត្តនៅក្នុងការបោះឆ្នោត នៅពេលនេះដែលលោក Joe Biden ដែលគាត់ធ្លាប់បានគាំទ្រ នោះបានបោះបង់ចោលដែរឬទេ ហើយលោកក៏ត្រូវបានគេសួរថា តើគាត់នឹងទូរស័ព្ទទៅអបអរសាទរ អ្នកឈ្នះចុងក្រោយនៅក្នុងខែវិច្ឆិកា ឬអត់ទៀតផង។

លោកPutinបានឆ្លើយតបដោយនិយាយថា វាមានរយៈពេលយូរណាស់មកហើយចាប់ តាំងពីលោកមានទំនាក់ទំនងផ្ទាល់ជាមួយមេដឹកនាំអឺរ៉ុបខាងលិច ឬអាមេរិក ហើយបានកត់សម្គាល់ថា វាមិនអាស្រ័យលើរុស្ស៊ី ក្នុងការជ្រើសរើស អ្នកណា នៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកទេ ពីព្រោះវាជាភារកិច្ចសម្រាប់ពលរដ្ឋ អាមេរិកនិង អ្នកបោះឆ្នោតទៅវិញទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top