ព័ត៌មានអន្តរជាតិ

លោក Zelensky ចង់ឲ្យអ៊ីតាលីដាក់សំពាធ អាមេរិកបន្ថែមទៀត ក្នុងការបន្តផ្គត់ផ្គង់អាវុធ

RT News

បរទេស៖យោងតាមការចេញផ្សាយ របស់ RTបានរាយការណ៍ កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីរបស់ប្រជាជន ដែលដឹងអំពីបញ្ហានេះថាអ៊ុយក្រែនចង់ ឱ្យប្រទេសអ៊ីតាលីប្រើប្រាស់តំណែង ប្រធានាធិបតីរបស់ខ្លួននៅក្នុង G7 ដើម្បីដាក់សម្ពាធ លើសហរដ្ឋអាមេរិក ឱ្យផ្តល់ឧបករណ៍បាញ់មីស៊ីលការពារ ដែនអាកាស Patriot បន្ថែមទៀតទៅ កាន់ទីក្រុងគៀវ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky មើលឃើញទីក្រុងរ៉ូមជា អ្នកសម្រុះសម្រួល ដែលអាចជួយ ជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យបិទការដឹជញ្ជូនPatroitsមួយចំនួនធំ មុនពេលការបោះឆ្នោត ប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកានឹងចូលមកដល់។

លោកZelensky បានជួបជាមួយនាយករដ្ឋមន្ត្រី អ៊ីតាលីលោកស្រី Giorgia Meloni នៅវេទិកា Ambrosetti ក្នុងទីក្រុង Cernobbio កាលពីថ្ងៃសៅរ៍ ជាកន្លែងដែលមេដឹកនាំពិភាក្សា អំពីជំនួយរបស់លោកខាងលិច បន្ថែមទៀត ដល់អ៊ុយក្រែនហើយក្នុងនោះផង លោកស្រីMeloni បាន​បញ្ជាក់​ជា​ថ្មី​ នូវ​ការ​គាំទ្រ​របស់​នាង ហើយ​បាន​សន្យា​ថា មិន​បោះបង់​អ៊ុយក្រែននោះឡើយ។

មន្ត្រីក្នុងទីក្រុងគៀវ បាននឹងកំពុងជំរុញ ឱ្យប្រទេសណាតូ ផ្តល់ប្រព័ន្ធការពារដែន អាកាសទំនើបបន្ថែមទៀត ខណៈដែលរុស្ស៊ីបានបង្កើនការវាយប្រហារ លើទឹកដីអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយវាយលុកទៅលើ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅយោធា ហើយ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងដែរថា ទីក្រុងរ៉ូមត្រូវបានគេរំពឹងថា នឹងបរិច្ចាគឧបករណ៍បាញ់មីស៊ីល ការពារដែន អាកាសប្រភេទSAMP/T ទីពីរនៅចុងខែនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top