ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញដីការចាប់ខ្លួនអ្នកសារព័ត៌មាន លោកខាងលិច៤នាក់ ដែលលួចចូលទឹកដី រុស្ស៊ីបង្កប់ខ្លួនជាមួយ ទាហានអ៊ុយក្រែន

RT News

បរទេស៖ ទីក្រុងមូស្គូបានចេញដីកាចាប់ខ្លួនអ្នកកាសែត ៧ នាក់ ដែលបានចូលក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយខុសច្បាប់ ខណៈដែលអ្នកសារព័ត៌មានទាំងនោះ គឺបានបង្កប់ខ្លួនជាមួយទាហានអ៊ុយក្រែនកាលពីខែមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ុយក្រែនបានបញ្ជូន កងពលតូចជាច្រើនឆ្លងកាត់ព្រំដែនកាលពីថ្ងៃទី៦ ខែសីហា ដោយទីបំផុតបានដណ្តើមយកទីក្រុង Sudzha និងភូមិតូចៗជាច្រើនទៀត ។ អាជ្ញាធររុស្ស៊ីជាបន្តបន្ទាប់មក គឺបានបើកការស៊ើបអង្កេត ឧក្រិដ្ឋកម្មទៅលើក្រុម អ្នកសារព័ត៌មាន លោកខាងលិចមួយចំនួន ដែលអមដំណើរអ្នកឈ្លានពាន។

ក្រសួងកិច្ចការផ្ទៃក្នុងនៅទីក្រុងមូស្គូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានចេញដីការចាប់ខ្លួន អ្នកកាសែតបួននាក់មក ពីសារព័ត៌មាន របស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងអ៊ីតាលី ព្រមទាំងជនជាតិអ៊ុយក្រែន បីនាក់ផងដែរ។

សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានដាក់ឈ្មោះជនសង្ស័យ ចំនួន៥នាក់ ។ Connolly និង Nagornaya ត្រូវបានបញ្ចូលទៅក្នុង បញ្ជីដែលចង់ បានក្នុងសប្តាហ៍នេះ ។ បើត្រូវបានកាត់ទោស ពួកគេប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំពីបទឆ្លងដែនខុសច្បាប់។

អ្នកយកព័ត៌មានលោកខាងលិចបានធ្វើដំណើរ ក្នុងក្បួនរថពាសដែកជាមួយទាហានអ៊ុយក្រែន ដោយបានថតនូវអគារ ដែលរងការខូចខាត នៅកណ្តាល នៃតំបន់ Sudzha និង បាននិយាយទៅកាន់ជនស៊ីវិលរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top