ព័ត៌មានអន្តរជាតិ

Update: ប៉ូលីសរដ្ឋញូវយ៉ក បដិសេធ សេចក្តីរាយការណ៍ អំពីការរកឃើញគ្រាប់បែក នៅក្នុងរថយន្តមួយគ្រឿង នៅក្នុងបរិវេណជួបជុំ របស់លោក ដូណាល់ ត្រាំ

AFP
" "

បរទេស ៖ ប៉ូលីសក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បានបដិសេធសេចក្តីរាយការណ៍ អំពីការរកឃើញគ្រាប់បែក នៅក្នុងរថយន្តមួយគ្រឿង នៅខាងក្នុងបរិវេណសន្តិសុខ នៃទីតាំងនៃការប្រមូលផ្តុំ នាពេលខាងមុខ របស់បេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ គ្រោងនឹងនិយាយនៅឯកន្លែងប្រជុំ Long Island ភាគខាងកើតទីក្រុងញូវយ៉កនៅល្ងាចថ្ងៃពុធ។

" "

អ្នកកាសែត One America News (OANN) James Lalino បាននិយាយនៅលើ Xថា “ប្រភពនៅ Nassau County Police បានប្រាប់ខ្ញុំថា “បរិវេណត្រូវបានបំពាន ហើយធុងពណ៌ខៀវមួយត្រូវបានដកចេញ” ពីតំបន់ជុំវិញកន្លែងប្រមូលផ្តុំគ្នារបស់លោក ដូណាល់ ត្រាំ នៅពេលយប់នោះ” ។

" "

យោងតាមប្រភព របស់លោក Lalino គឺមានសត្វឆ្កែប៉ូលីសមួយក្បាល “បានរកឃើញឧបករណ៍គ្រឿងផ្ទុះនៅក្នុងរថយន្តមួយគ្រឿង ហើយអ្នកបើកបរ បានរត់ចូលទៅក្នុងព្រៃ។ គ្មានអ្នកណាឃើញថា អ្នកបើកបរមានកាន់អ្វីខ្លះនោះទេ គេគ្រាន់តែឃើញគាត់រត់ចេញទៅ»។ ក្រោយមកប៉ូលី Nassau County Police បានបដិសេធរបាយការណ៍របស់លោក Lalino ។

អ្នកគាំទ្រគណបក្ស សាធារណរដ្ឋរាប់ពាន់នាក់ បានតម្រង់ជួររួចហើយនៅខាងក្រៅ Nassau Coliseum ជាកន្លែងដែល លោក ដូណាល់ ត្រាំ ត្រូវបានគេសន្មត់ថា នឹងនិយាយនៅម៉ោង ៧យប់ម៉ោងក្នុងស្រុក ។ អ្នកខ្លះត្រូវបានគេរាយការណ៍ថា បានបោះជំរំនៅខាងក្រៅពេញមួយយប់ ដើម្បីទទួលបានកៅអីខាងមុខនៅក្នុងការជួបជុំនោះ។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរការប្រមូលផ្តុំ របស់លោកទៅកន្លែងអគារបិទជិតវិញ បន្ទាប់ពីរួចផុតពីការប៉ុនប៉ង ធ្វើឃាតនៅឯការជួបជុំនៅ ខាងក្រៅថ្ងៃទី១៣ ខែកក្កដានៅទីក្រុង Butler រដ្ឋ Pennsylvania ។ ខ្មាន់កាំភ្លើងបានបាញ់យ៉ាងហោចណាស់ប្រាំបីគ្រាប់ ដោយត្រូវត្រចៀករបស់លោក ប៉ុន្តែក៏បានសម្លាប់សមាជិកទស្សនិកជនម្នាក់ និងរបួសធ្ងន់ពីរនាក់ទៀត មុនពេលដែលអ្នកលបបាញ់នោះ ត្រូវបានសេវាសម្ងាត់បាញ់សម្លាប់វិញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top