Covid-19

អូស្រ្តាលី កំណត់ការប្រមូល ផ្តុំជាសាធារណៈត្រឹមមនុស្ស ២ នាក់ជុំវិញ ជំងឺរាតត្បាតកូវីដ-១៩

ស៊ីដនី៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison បានលើកឡើងថា ចំនួនមនុស្សដែលប្រមូលផ្តុំគ្នា នៅទីសាធារណៈឥឡូវនេះ ត្រូវបានដាក់កម្រិតមកត្រឹមចំនួន ២នាក់ គឺធ្លាក់ចុះពីចំនួនកំណត់ ១០នាក់កាលពីមុន ក្នុងគោលបំណងកាត់បន្ថយការ រីករាលដាល នៃមេរោគកូវីដ-១៩នេះ។

ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ពីកិច្ចប្រជុំ ជាមួយមេដឹកនាំរដ្ឋ និងដែនដីលោក Morrison បានឲ្យដឹងថា វិធានការណ៍តឹងរឹងជាងនេះ មិនត្រូវអនុវត្ត ចំពោះសមាជិកគ្រួសារតែមួយនោះទេ។

លោកបានបន្ថែមថា រដ្ឋ និងដឹនដី នឹងសម្រេចចិត្តថា តើត្រូវធ្វើឱ្យវាក្លាយជាដែន កំណត់ដែលអាចអនុវត្តបានដែរឬទេ ដែលដែនកំណត់ នៃការជួបជុំជាសាធារណៈ ដែលមានមនុស្ស ១០ នាក់កំពុងត្រូវបានអនុវត្តរួចហើយ ៕
ដោយ ឈូក បូរ៉ា

To Top