ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រៀមថវិកា​បន្ថែមជិត ១២ពាន់​លាន​ដុល្លារ សម្រាប់​វិស័យ​ការពារជាតិ

AFP

គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះបានឲ្យដឹងថា សភាអ៊ុយក្រែនបានបោះឆ្នោត កាលពីថ្ងៃពុធដើម្បីបែងចែកបន្ថែមចំនួន ១១,៩៦ ពាន់លានដុល្លារអាមេរិក) សម្រាប់វិស័យការពារជាតិ។

សមាជិកសភាអ៊ុយក្រែនលោក Yaroslav Zheleznyak បានឲ្យដឹងថា ការបោះឆ្នោតនេះត្រូវបានគាំទ្រ ដោយសម្លេងគាំទ្រចំនួន ២៩៨សំឡេង ដែលលើសពីចំនួនអប្បបរមា ដែលត្រូវការចំនួន ២២៦សំឡេង។

ជាមួយនឹងការបូកសរុប ការចំណាយរបស់អ៊ុយក្រែន សម្រាប់វិស័យការពារជាតិនឹងឈានដល់ ៩០ ពាន់លានដុល្លារ) នៅឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ៊ុយក្រែន នឹងរកប្រភពមូលនិធិបន្ថែម សម្រាប់តម្រូវការយោធាពីពន្ធ ដែលបានដំឡើង និងការដាក់បន្ថែមនៃមូលបត្របំណុល រដ្ឋាភិបាលក្នុងស្រុក ក្នុងចំណោមប្រភពផ្សេងទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន អ៊ុយក្រែន បានចំណាយប្រហែល ៦៤ពាន់លានដុល្លារ ឬប្រហែល ៤០,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប របស់ខ្លួនលើវិស័យការពារជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top