បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTរដ្ឋាភិបាលទីក្រុងតេហរ៉ង់ បានផ្ញើសារបែបជាការកំណត់ ចំណាំទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមរយៈប្រទេសកាតាថា ខ្លួននឹងលែងអនុវត្តការអត់ធ្មត់ ជាឯកតោភាគី នៅពេលដែលមានការវាយប្រហារ ដោយប្រទេសអ៊ីស្រាអែល ។
សារនេះបានកើតឡើង នៅពេលដែលរដ្ឋាភិបាល ទីក្រុងយេរូសាឡឹម ខាងលិចបានគំរាមកំហែង ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ ចំពោះការវាយប្រហារដ៏ខ្លាំងក្លា កាលពីថ្ងៃអង្គារដោយមីស៊ីលអ៊ីរ៉ង់ ដែលទីក្រុងតេហរ៉ង់ បានពណ៌នាថា ជាការសងសឹកចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស និងហេសបូឡានៅក្នុងដៃ របស់អ៊ីស្រាអែលនាពេលកន្លងមក។
ប្រភពអនាមិកបានប្រាប់កាសែត Al Jazeera កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់បានជូនដំណឹង ដល់សហរដ្ឋអាមេរិកថា ដំណាក់កាលនៃការអត់ធ្មត់ ដោយខ្លួនឯងឯកតោភាគី បានបញ្ចប់ចាប់តាំងពីវាបរាជ័យក្នុង ការការពារតម្រូវការសន្តិសុខ ជាតិ របស់ទីក្រុងតេហរ៉ង់ ។
រដ្ឋាភិបាលទីក្រុងតេហរ៉ង់ មិនចង់បានសង្រ្គាមក្នុងតំបន់ទេ ប៉ុន្តែការវាយប្រហារ ណាមួយ ដោយអ៊ីស្រាអែល នឹងត្រូវបានឆ្លើយតបជាមួយនឹង ការឆ្លើយតបមិនធម្មតា ដែលរួមបញ្ចូលទាំងការវាយប្រហារ ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ីស្រាអែលផងដែរ ។
ទន្ទឹមនឹងនេះ បេសកកម្មអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយដាក់ប្រទេសផ្សេងទៀត ឱ្យមានការជូនដំណឹង ប្រសិនបើពួកគេផ្តល់ជំនួយ ដល់ការវាយប្រហារណាមួយ របស់អ៊ីស្រាអែលមកលើអ៊ីរ៉ង់៕
ប្រែសម្រួល៖ស៊ុនលី