អ៊ីស្រាអ៊ែល៖ នៅថ្ងៃចន្ទនេះ ប្រទេសអ៊ីស្រាអ៊ែល ប្រារព្ធខួបមួយឆ្នាំ នៃការវាយប្រហារ របស់ក្រុមហាម៉ាសកាលពីឆ្នាំមុន ដែលជារឿងដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន និងជាព្រឹត្តិការណ៍មួយ ដែលបង្កឱ្យមានសង្រ្គាម បំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សា ដែលចាប់តាំងពីពេល នោះមកបានពង្រីកការ វាយលុកចូលដល់ប្រទេសលីបង់ ។
ជាមួយនឹងកងទ័ពប្រយុទ្ធ នឹងអ្វីដែលអ៊ីស្រាអ៊ែល បាននិយាយថា ជាសង្រ្គាម សម្រាប់អត្ថិភាពរបស់វា ប្រជាជនបានប្រមូលផ្តុំគ្នា ដោយការប្រុងប្រយ័ត្ននៅកន្លែងសម្លាប់រង្គាល និង ការប្រមូលផ្តុំគ្នាទាមទារ ឱ្យមានការប្រគល់មកវិញចំណាប់ខ្មាំង ដែលនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា ក្នុងរយៈពេលមួយឆ្នាំពីការ ចាប់ពង្រត់របស់ពួកគេ ។
ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា បានសម្លាប់មនុស្ស អស់ចំនួន១.២០៥នាក់ បើយោងតាមតួលេខផ្លូវការ របស់អ៊ីស្រាអ៊ែល គឺដោយសារពួកគេនៅឆ្ងាយពីការព្យាបាល ហើយក្រុមគ្រួសារនៃអ្នកស្លាប់ ដែលចូលរួមពិធីរំលឹក បានស្រែកយំ នៅគ្រាដែលប្រធានាធិបតី Isaac Herzog បានជួបជុំក្រុមមនុស្ស ។
លោក Herzog បានចាប់ផ្តើមថ្ងៃ ជាមួយនឹងភាពស្ងប់ស្ងាត់មួយ ភ្លែតនៅម៉ោង៦និង២៩នាទីព្រឹក ដែលជាពេលវេលា ពិតប្រាកដ ដែលការវាយប្រហារបានចាប់ផ្តើម នៅឯ Kibbutz Reim ដែលជាកន្លែងនៃពិធីបុណ្យតន្ត្រី Nova ហើយជាកន្លែងដែលមនុស្សយ៉ាង ហោចណាស់៣៧០នាក់ ត្រូវបាន សម្លាប់ដោយក្រុម សកម្មប្រយុទ្ធហាម៉ាស់ ប្រដាប់ដោយអាវុធធុនធំ នៅក្នុងការវាយប្រហារដ៏ សាហាវបំផុត កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។
នៅក្នុងទីក្រុង Tel Aviv ក្រុមគ្រួសារ នៃចំណាប់ខ្មាំង និងអ្នកគាំទ្របានប្រមូលផ្តុំគ្នា កាលពីព្រឹកព្រលឹម ដើម្បីអំពាវនាវឱ្យមានការនាំយកមកវិញ នៃមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយកាន់បដា និងបដាដែលមានរូបភាព របស់ពួកគេផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា