បរទេស៖ អ្នកស្រាវជ្រាវប្រាប់ VOA ថា កងជីវពលលីបង់ ហេសបូឡា កំពុងអស់លុយ ខណៈដែលការវាយលុករបស់ អ៊ីស្រាអែលអស់រយៈពេលមួយសប្តាហ៍ប្រឆាំងនឹង ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានរំខានដល់ប្រភពសាច់ប្រាក់សំខាន់ៗ ចំនួនបីរបស់ក្រុមនេះ ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកស្រាវជ្រាវដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងលីបង់ និងរបាយការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កំណត់អត្តសញ្ញាណប្រភព សាច់ប្រាក់ចម្បងរបស់ក្រុម ហេសបូឡា ជា Al-Qard al-Hasan ឬ AQAH ដែលជាស្ថាប័នពាក់កណ្តាលធនាគាររបស់ លីបង់ដែលដំណើរការដោយក្រុមភេរវកម្ម ដែលកំណត់ដោយសហរដ្ឋអាមេរិក ដោយគ្មានអាជ្ញាប័ណ្ណធនាគាររបស់រដ្ឋាភិបាល។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ប្រភពសាច់ប្រាក់ផ្សេងទៀតរបស់ក្រុមនេះរួមមាន ធនាគារពាណិជ្ជដែលក្ស័យធន ប៉ុន្តែមានអាជ្ញាប័ណ្ណរបស់ប្រទេសលីបង់ និងការមកដល់នៃយន្តហោះ ដែលផ្តល់សាច់ប្រាក់នៅអាកាសយានដ្ឋាន Beirut ។
យោធាអ៊ីស្រាអែលបានបង្កើនការ វាយប្រហាររបស់ខ្លួនលើមេដឹកនាំក្រុមហេសបូឡា និងកន្លែងនានាកាលពីខែមុន បន្ទាប់ពីរយៈពេល ១១ ខែនៃការកំណត់ការឆ្លើយតបរបស់ខ្លួន ចំពោះការវាយប្រហារប្រចាំថ្ងៃរបស់កងជីវពល ទៅលើភាគខាងជើងអ៊ីស្រាអែល ក្នុងការគាំទ្រក្រុមហាម៉ាស។ ក្រុមភេរវករប៉ាឡេស្ទីនដែលគាំទ្រ ដោយអ៊ីរ៉ង់ផងដែរនោះ បានលុកលុយអ៊ីស្រាអែលភាគខាងត្បូង ពីតំបន់ហ្គាហ្សាកាលពីខែតុលាឆ្នាំមុន ដោយបង្កឱ្យមានការឆ្លើយតប យ៉ាងខ្លាំងក្លាពីអ៊ីស្រាអែល។
ក្រុមហេសបូឡា បានបង្កើត AQAH ក្នុងឆ្នាំ ១៩៨២ ជាស្ថាប័នសប្បុរសធម៌មួយដែលផ្តល់ប្រាក់កម្ចី ដោយមិនគិតការប្រាក់ដល់ ជនជាតិលីបង់ដែលខ្វះខាត ភាគច្រើនជាមិត្តស៊ីអ៊ីត នេះបើយោងតាម Meir Amit Intelligence and Terrorism Information Center ឬ ITIC ដែលជាក្រុមស្រាវជ្រាវក្រៅរដ្ឋាភិបាល នៃសហគមន៍ស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល។
ITIC និយាយថា AQAH ចាប់តាំងពីពេលនោះមក AQAH បានរីកចម្រើនទៅជាស្ថាប័នធំមួយ ដែលមានសាខានៅក្នុងបន្ទាយ Dahiyeh ភាគខាងត្បូងរបស់ក្រុមហេសបូឡា និងផ្នែកផ្សេងទៀតដែលគ្រប់គ្រងដោយហេសបូឡា នៃប្រទេសលីបង់៕
ប្រែសម្រួលៈ ណៃ តុលា