ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការកម្លាំងយោធាថ្មី យ៉ាងហោចណាស់ ៥០ម៉ឺននាក់បន្ថែមទៀត

RT News

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT សមាជិកសភា Roman Kostenko បាននិយាយនៅក្នុងបទ សម្ភាសន៍មួយថា អ៊ុយក្រែនត្រូវការទាហានថ្មី យ៉ាងហោចណាស់៥០ម៉ឺននាក់ ដើម្បីជំនួសការខាតបង់ក្នុងសមរភូមិ និងរៀបចំអង្គភាពថ្មីៗខណៈដែល ផែនការបច្ចុប្បន្នរបស់ទីក្រុងគៀវ ធ្លាក់ចុះមកត្រឹមតែ៣០ម៉ឺននាក់ប៉ុណ្ណោះ។

លោកKostenko គឺជាលេខានៃគណៈកម្មាធិផ្នែកកិច្ចការងារការពារជាតិ និងស៊ើបការណ៍ប្រចាំឲ្យតំបន់ Verkhovna Rada និងជាអតីតមន្ត្រីនៅក្នុងយោធាអ៊ុយក្រែនផងដែរដែល ការ​លើក​ឡើង ​របស់​លោក​បាន​ធ្វើ​ឡើង​ក្នុង​បទ​សម្ភាស​ជាមួយ​ស្ថានីយ​ទូរទស្សន៍ Priamyi ដោយផ្ទាល់កាល ​ពី​ចុង​សប្តាហ៍កន្លងមកនេះ។

ក្នុងនោះដែរលោកKostenko បាននិយាយថា ដោយពិចារណា លើស្ថានភាពនេះ ការប៉ាន់ស្មានបានត្រូវ បានធ្វើឡើងដំបូង តាំងតែពីពេលចុងឆ្នាំមុនមកម្ល៉េះដោយអតីត មេយោធា Valery Zaluzhny ដែលយ៉ាងណាមានតួលេខ ខុសគ្នាខ្លះទៅនឹង តួលេខបច្ចុប្បន្នរបស់ទីក្រុងគៀវ។

លោកZaluzhny បានអំពាវនាវឱ្យមានការចល័តយោធាថ្មីចំនួន៥០០.០០០ នាក់ក្នុងខែធ្នូ ឆ្នាំ ២០២៣ដែល ដំបូងឡើយ លោក Vladimir Zelensky បានយល់ស្របនឹងការវាយតម្លៃនោះ ប៉ុន្តែបានរារែកដោយសារតែប្រតិកម្មជាសាធារណៈទៅវិញ។

លកZaluzhny ត្រូវ​បាន​លាលែង​ពី​កាតព្វកិច្ច​ក្នុង​ខែ​កុម្ភៈ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា ​ដោយសារ​ការ​ខ្វែង​គំនិត​គ្នា​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ ហើយ​ត្រូវ​បាន​តែងតាំង ​ជា​ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន ​ប្រចាំ​ចក្រភព​អង់គ្លេសទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top