ឯកឧត្តម សយ សុភា ទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខធិការ សូមគោរពអបអរសាទរ យ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស សម្ដេចទទួលបាន “ពានរង្វាន់ភាពជាអ្នកដឹកនាំ ឆ្នើមពិភពលោក” ពីវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក (KSI) ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំង បុត្រា បុត្រីជាទីស្រឡាញ់ សូមជួបតែពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕