ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស និយាយថាបានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់អនុវត្តបទឈប់បាញ់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas តាមសេចក្តីរាយការណ៍បានជូនដំណឹង ដល់អ្នកសម្រុះសម្រួលអន្តរជាតិជាច្រើនថា ខ្លួនមានឆន្ទៈក្នុងការឈានដល់បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីការប្រកាសបទឈប់បាញ់ នៅក្នុងប្រទេសលីបង់។

បទឈប់បាញ់ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិកផ្តល់សម្រាប់ ការដកកងកម្លាំងអ៊ីស្រាអែលចេញពី ភាគខាងត្បូងប្រទេសលីបង់ក្នុងរយៈពេល ៦០ថ្ងៃ និងការដាក់ពង្រាយកងទ័ពលីបង់ នៅតាមព្រំដែនដែលកាន់កាប់ ដោយក្រុមហេសបូឡាផងដែរ។

ក្រុមមន្ត្រីក្រុមហាម៉ាស់ ដែលមិនបញ្ចេញឈ្មោះបានប្រាប់ AFP ថាក្រុមនេះបានជូនដំណឹង ដល់ប្រទេសអេហ្ស៊ីប ប្រទេសតួគីនិងកាតាថា៖ ការត្រៀមខ្លួនជាស្រេចសម្រាប់ កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដ៏ធ្ងន់ធ្ងរមួយ ដើម្បីផ្លាស់ប្តូរអ្នកទោស។

ក្រុមនេះក៏បានអះអាង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដែរថា បទឈប់បាញ់ក៏នឹងមានន័យថា គឺជាការដកកងកម្លាំងកាន់កាប់ ការវិលត្រឡប់នៃអ្នកផ្លាស់ទីលំនៅ និងការសម្រេចបាននូវកិច្ចព្រមព្រៀង ផ្លាស់ប្តូរអ្នកទោសពិតប្រាកដ និងពេញលេញមួយ។

គួរឲ្យដឹងដែរថាលោក Netanyahu បានបង្ហាញបទឈប់បាញ់នេះ នៅក្នុងប្រទេសលីបង់ ខណៈដែលក្រុម Hezbollah ចាកចេញពីក្រុម Hamas ក្នុងភាពច្របូកច្របល់ និងអនុញ្ញាតឱ្យអ៊ីស្រាអែលបង្កើន ការដាក់សម្ពាធនៅក្នុងតំបន់ហ្គាហ្សា៕

ប្រែសម្រួល៖ ស៊ុន លី

To Top