បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទាហានអ៊ុយក្រែន រហូតដល់កន្លះលាននាក់ ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងជម្លោះ ដែលកំពុងបន្តជាមួយរុស្ស៊ី ។
ការដក់ស្រង់ព័ត៌មានចេញ ពីការប៉ាន់ប្រមាណថ្មី ដែលផ្តល់ដោយកាសែត The Economist ដែលដកស្រង់របាយការណ៍ លេចធ្លាយ សេចក្តីថ្លែងការណ៍ផ្លូវការ និងប្រភពបើកចំហនានា ដែលប្រមូល បាននាពេលកន្លងមក។
ក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ សារព័ត៌មានបានកត់សម្គាល់ថា វាពិបាកក្នុងការគណនាការខាតបង់ពិតប្រាកដរបស់ក្រុងគៀវ ដោយសារមន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ពួកគេ ក៏មានការស្ទាក់ស្ទើរក្នុងការផ្តល់ការប៉ាន់ស្មានទាំងនេះដែរ ។
លោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky ធ្លាប់បានអះអាងកាលពីខែកុម្ភៈថា មានតែទាហាន ៣១,០០០នាក់ ប៉ុណ្ណោះ ដែលត្រូវបាន សម្លាប់ចាប់តាំងពីជម្លោះ ជាមួយរុស្ស៊ីបានកើនឡើងក្នុងឆ្នាំ២០២២។
មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី បានបដិសេធមិនបង្ហាញថា តើមានមនុស្សប៉ុន្មាននាក់បានរងរបួសនោះទេ ដោយលើកហេតុផលថា វានឹងអនុញ្ញាតឱ្យទីក្រុងមូស្គូអាចដឹងបានថា នឹងមានកម្លាំងយោធាអ៊ុយក្រែន ប៉ុន្មាននាក់ទៀតនៅលើសមរភូមិ៕
ប្រែសម្រួល៖ស៊ុនលី