ព័ត៌មានជាតិ

សម្តេចធិបតី៖ អ្នកងប់ងល់ប្រឆាំងរាជរដ្ឋាភិបាល ដូច ហៃ វណ្ណា បានមកសុំចូលរួមជាមួយបក្សប្រជាជន

រូបភាព ៖ ម៉ៅ ដារាត់

បន្ទាយមានជ័យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីក្រុមប្រឆាំងដែល មានសកម្មភាពងប់ងល់ប្រឆាំងផ្កាប់មុខនាពេលកន្លងមក ដូចជា ហៃ វណ្ណា ជាដើមបានមកសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំ រាជរដ្ឋាភិបាលកាលពីពេលថ្មីៗនេះ។

សម្តេចធិបតីក៏បានលើកឡើងពីលោក ហៃ វណ្ណាចំពោះសកម្មភាពកន្លងមក ដែលរូបគេជាយុវជនរបស់អតីតបក្សប្រឆាំង នៅជប៉ុនបានដឹកនាំធ្វើបាតុកម្មយ៉ាងផុសផុលមុនគេ ក្នុងការប្រឆាំងរាជរដ្ឋាភិបាលស្ទើរគ្រប់ទម្រង់។

ការលើកឡើងរបស់សម្តេចធិបតីនេះ ក្រោយពីអ្នកគាំទ្ររបស់ អតីតបក្សប្រឆាំងដែលនាំគ្នាជេរប្រមាថ និងប្រឆាំងគ្រប់រូបភាពបាន មកសុំរួមរស់ជាមួយបក្សប្រឆាំង ដោយសារពួកគេអស់ជំនឿលើមេរបស់ពួកគេដែល កំពុងរស់នៅក្រៅប្រទេស៕

To Top