Covid-19

ក្រសួងអប់រំ ប្រកាសពន្យារពេល រៀបចំការប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋម ភូមិ និង បាក់ឌុបនៅឆ្នាំនេះ

ភ្នំពេញ៖ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង ដោយមិនទាន់ថមថយនៅឡើយនោះ ក្រសួងអប់រំយុវជននិងកីឡា សម្រេចប្រកាសពន្យារពេល រៀប ចំ ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋម ភូមិ និងការប្រឡងសញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ (បាក់ឌុប)សម្រាប់ ឆ្នាំសិក្សា ២០១៩-២០២០ ដោយក្រសួងនឹងកំណត់ និងជម្រាបជូន អំពីកាលបរិច្ឆេទ នៃ សម័យប្រឡងនៅពេលក្រោយ។

នេះបើយោងតាមសេចក្ដីណែនាំ របស់ក្រសួងអប់រំយុវជននិងកីឡា ស្ដីពី “ការពន្យារពេលរៀបចំ ការប្រឡង សញ្ញាបត្រ មធ្យម សិក្សា បឋម ភូមិ និង ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ” សម្រាប់ ឆ្នាំ សិក្សា ២០១៩-២០២០ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០៕ ដោយ៖ធី លីថូ

To Top