បរទេស៖យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky បាននិយាយថាអ៊ុយក្រែនមិនត្រូវការអ្នកសម្របសម្រួលដូចជានាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orbanនោះទេ ក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ហើយមានបំណងរក្សាទំនាក់ទំនងផ្ទាល់ជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump លើបញ្ហានេះ។
លោកOrban បានជំរុញឱ្យមានបទឈប់បាញ់នៅចំថ្ងៃបុណ្យណូអែលនៅក្នុងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយពណ៌នាថាវាជាការប៉ុនប៉ងចុងក្រោយដើម្បីសម្របសម្រួលដំណោះស្រាយការទូតនៃជម្លោះ។
គួរឲ្យដឹងដែរថាគាត់បានបង្ហើបអំពីគំនិតកាលពីសប្តាហ៍មុនទៅទាំងទីក្រុងគៀវ និងទីក្រុងមូស្គក៏ដូចជាលោក Trump ដែលគាត់បានជួបផ្ទាល់នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida ប៉ុន្តែ ទោះយ៉ាងណាក៏ដោយលោក Zelensky បានច្រានចោលការផ្តល់ជូននេះទាំងអស់។
ថ្លែងនៅក្នុងកិច្ចប្រជុំសាធារណៈនៅទីក្រុង Lviv កាលពីថ្ងៃអង្គារ លោក Zelensky បាននិយាយថា យើងមិនត្រូវការប្រទេសដូចជាប្រទេសហុងគ្រី ដូចជានាយករដ្ឋមន្ត្រី Orban ដើម្បីធ្វើជាអ្នកសម្រុះសម្រួលនោះទេពីព្រោះថា វានឹងមិនដំណើរការទេ ខ្ញុំនឹងមិនអនុញ្ញាតឱ្យគាត់ចូលទេ ហើយមនុស្សដែលស្រដៀងៗគាត់ផងដែរ។
លោកZelensky បាននិយាយបន្ថែមទៀតថាគាត់រំពឹងថានឹងមានទំនាក់ទំនងផ្ទាល់ ជាមួយទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីការឡើងកាន់តំណែងរបស់លោក Trump ដែលនឹងបង្ហាញពីចំណុចណាមួយនៃ រូបមន្តសន្តិភាពរបស់គាត់ដែលប្រធានាធិបតីថ្មីនឹងច្បាស់ជាងគាំទ្រ៕
ប្រែសម្រួល៖ស៊ុនលី