(ភ្នំពេញ) ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២០៖ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ក្នុងព្រះរាជាណាចក្រកម្ពុជាការបំពេញការងារ នៅផ្ទះ ឬក៏ការសិក្សាពីចម្ងាយត្រូវបាន អនុវត្តស្ទើរតែទូទាំងប្រទេសទៅហើយ! តែទោះជាបែបនេះ កី្តក៏អតិថិជនព្រមទាំងប្រជាជនកម្ពុជា នៅតែអាចឱ្យកូនៗបន្តការសិក្សាក៏ដូចជាទទួលបានការកម្សាន្ត ដ៏រីករាយក្នុងក្រុមគ្រួសារជា មួយនឹងទូរទស្សន៍ដ៏ឆ្លាតវៃ សាមសុង គ្រីស្តាល់ យូអេចឌី ថ្មី (New Samsung Crystal UHD TV) បានផងដែរ!
ទូរទស្សន៍វៃយឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) បំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយដែល អាចផ្តល់ជូននូវបទពិសោធន៍ថ្មីបានយ៉ាងពិតប្រាកដជាមួយនឹងលក្ខណៈពិសេសៗ របស់ សាមសុង ដែលបានធ្វើការអភិវឌ្ឍន៍ចុងក្រោយដូចជា៖
- Crystal Processor 4K
បច្ចេកវិទ្យានេះបង្ហាញជូននូវចំណីអារម្មណ៍កាន់ តែប្លែកជាមួយនឹងរូបភាព កាន់តែលម្អិត កាន់តែច្បាស់ រស់រវើកត្រជាក់ ភ្នែកលើសកម្រិតរូបភាព Full HD ដល់ទៅ 4 ដង (4K Resolution) ឯណោះ!!
- Mobile View (Mirroring Screen on TV)
បច្ចេកវិទ្យាថ្មីដ៏ទំនើប អស្ចារ្យបំផុតមួយនេះធ្វើឱ្យលោក អ្នកកាន់តែពេញចិត្តក្នុងការកម្សាន្តលើកញ្ចក់ទូរទស្សន៍ដ៏ធំ និងភ្លឺច្បាស់ត្រជាក់ភ្នែកដោយ ការភ្ជាប់ពីទូរស័ព្ទរបស់ លោកអ្នកទៅ! មានន័យថា លោកអ្នកអាចធ្វើការចែកអេក្រង់ លើកញ្ចក់ អេក្រង់ទូរទស្សន៍ (Split Screen on TV) ក្នុងពេល តែមួយ! ដូច្នេះលោកអ្នកនឹង មិនខកខាន ក្នុងការទស្សនាការកម្សាន្ត នូវកម្មវិធីនានាដូចជា៖
- ច្រៀងខារ៉ាអូខេកម្សាន្ត ឬមើលភាពយន្តល្បីៗ…ជាដើម
- អាចឆ្លើយតបសារបណ្តាញសង្គមពីកន្លែង ធ្វើការ របស់ចៅហ្វានាយ ឬមិត្តភក្តិរបស់លោកអ្នកដែលលោតមកបង្ហាញមកលើអេក្រង់ ទូរទស្សន៍បានទាន់ពេលវេលា! ឡូយហ្អេ៎…! ធ្វើការផង សប្បាយផង…បានទាំងសុវត្ថិភាពទៀត! រកឯណាបានទៅ…!!
- របៀបប្រើសំឡេងបញ្ជាលើ YouTube ជាភាសារខ្មែរជាមួយ នឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV)
- ភ្ជាប់ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ជាមួយនឹងអ៊ិនធឺណេត ឬ (Wi-Fi Connected)
- ជ្រើសរើសកម្មវិធី YouTube
- ជ្រើសរើសយកពាក្យ “LANGUAGE”
- ផ្លាស់ប្តូរយកភាសារ “ខ្មែរ”
- បន្ទាប់មកជ្រើសរើសយកពាក្យ “CONFIRM CHANGE”
- បន្ទាប់មកលោកអ្នកត្រូវជ្រើសរើសយកពាក្យស្វែងរក “Search”
- ជ្រើសរើសយកនិមិត្តសញ្ញា “មាយក្រូហ្វូន”
- រួចចុចប៊ូតុង កណ្តាលនៃតេលាបញ្ជា
- បន្ទាប់មកចុចប៊ូតុង “មាយក្រូហ្វូន” ដែលមាននៅលើ One Remote Control ក្បែរមាត់របស់លោកអ្នកនូវបទចម្រៀងដែល លោកអ្នកចង់ស្តាប់ ឬចង់ច្រៀងជាការស្រេច!
(លោកអ្នកក៏អាច Voice សំឡេងជាភាសារអង់គ្លេស បានផងដែរ)
ឧទាហរណ៍៖ “Samsung Global TV” វានឹងលោតទៅដល់ផ្ទាំងនោះភ្លាម!
ចង់ដឹងទិញមួយទៅ…ហើយសាកល្បងខ្លួនឯងទៅដឹង ហើយថាវាពិតជាឡូយ យ៉ាងណានោះ!! អ៊ីចឹងមិនបាច់ចំណាយពេល ចុចប្រកបអក្សរម្តងមួយៗ លើតេលាបញ្ជាទៀតទេ! ជីវិតពិតមានន័យណាស់! លាហើយ ស្ត្រេស (Stress)!! ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ប្រចាំឆ្នាំ ២០២០ ពិតជាអាចបំពេញចិត្តលោកអ្នកបានច្រើនមែនជាពិសេសធ្វើឱ្យការជួបជុំគ្រួសារកាន់តែមាន សុភមង្គលបានថែមទៀតផង!
សម្រាប់ព័ត៌មានលម្អិត បន្ថែមសូមអញ្ជើញ មកទស្សនាផលិតផលដោយផ្ទាល់ តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែក សេវាបម្រើអតិថិជនតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32 !