ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Tesla បើកការកក់ការបញ្ជាទិញ សម្រាប់ Model 3 ចំនួន២ នៅក្នុងប្រទេសចិន

ចិន៖ បើយោងតាមគណនី Weibo ផ្លូវការរបស់ក្រុមហ៊ុនថា ក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla Inc របស់សហរដ្ឋអាមេរិក បានបើកការកក់ការបញ្ជាទិញ នៅក្នុងប្រទេសចិនសម្រាប់ម៉ូដែល Tesla Model 3 ចំនួន២របស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

វ៉ារ្យ៉ង់ដែលមានចម្ងាយឆ្ងាយជាងមុន នៃរថយន្តម៉ូដែល ៣ ផលិតនៅក្នុងប្រទេសចិន ត្រូវបានលក់ក្នុងតម្លៃ បន្ទាប់ពីមានការឧបត្ថម្ភ ចំនួន ៣៣៩.០៥០ យ័ន (៤៧.៩៧១ ដុល្លារ) ដើម្បីទាក់ទាញ អ្នកប្រើប្រាស់កាន់តែច្រើន នៅក្នុងទីផ្សាររថយន្តអគ្គិសនីធំបំផុត របស់ពិភពលោក។

តម្លៃគឺមានការប្រកួតប្រជែងខ្លាំងណាស់ សម្រាប់យានយន្តដែលមានទ្វារ៤ បើកបរដោយកង់ខាងក្រោយ និងត្រូវបានរចនាឡើង ដើម្បីឲ្យរត់បានចម្ងាយប្រហែល ៦៦៨ គីឡូម៉ែត្រលើបន្ទុកមួយ បើប្រៀបធៀបជាមួយនឹង ចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រសម្រាប់កំណែមូលដ្ឋានបច្ចុប្បន្ន ដែលចាប់ផ្តើមពី ៣២៣.៨០០ យ័ន។

ម៉ូដែល Tesla Model 3 Performance ផលិតនៅក្នុងប្រទេសចិន ក៏ត្រូវបានបើកសម្រាប់ការបញ្ជាទិញ ក្នុងពេលតែមួយផងដែរ ដោយចាប់ផ្តើមពីតម្លៃ ដែលអាចទទួលបាន ៤១៩,៨០០ យ័ន។ កំណែដ៏ឆ្លាតវៃនេះ ដែលមានកង់៤ ត្រូវបានបំពាក់ដោយ AutoPilot ដើម្បីជួយក្នុងការបើកបរ ធ្វើឲ្យវាមានសុវត្ថិភាព និងងាយស្រួលជាងមុន។

បច្ចុប្បន្នម៉ូដែល Tesla Model 3 Performance ត្រូវបានផលិតនៅសហរដ្ឋអាមេរិក និងលក់នៅប្រទេសចិន ក្នុងតម្លៃ ៥០៩,៩០០ យ័ន។ ម៉ូដែលទី ៣ ផលិតនៅប្រទេសចិន ត្រូវបានគេរំពឹងថា នឹងចែកចាយនៅត្រីមាសទី ១ ឆ្នាំ ២០២១៕ ដោយ៖លី ភីលីព

To Top