ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូល ជាវីដេអូ រវាងកូរ៉េខាងត្បូង-អាស៊ាន បូក៣ ស្ដីពីវិបត្ដិជំងឺកូវីដ-១៩ គ្រោងធ្វេីឡេីង នៅសប្ដាហ៍នេះ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ប្រឆាំងនឹងវីរុសកូវីដ-១៩ នៅពេលដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលវីដេអូនៅសប្តាហ៍នេះជាមួយមេដឹកនាំចិន ជប៉ុន និងរដ្ឋសមាជិកអាស៊ាន នៅសប្ដាហ៍នេះ។

លោក Yoon Jae-kwan អ្នកនាំពាក្យរងការិយាល័យប្រធានាធិបតីបានលេីកឡេីងថានៅក្នុងកិច្ចប្រជុំកំពូលវីដេអូអាស៊ានបូកបី (APT) នាពេលខាងមុខនេះអ្នកចូលរួមគ្រោងនឹងមានការពិភាក្សាលើមធ្យោបាយនានា ដើម្បីសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ- ១៩ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានខាងសង្គមនិងសេដ្ឋកិច្ច។

លោក មូនបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការថែទាំសុខភាពក្នុងតំបន់និងថែរក្សាបណ្តាញផ្គត់ផ្គង់សកល និងការផ្លាស់ប្តូរដែលទាក់ទងនឹងធុរកិច្ចចាំបាច់រវាងប្រទេសនានា៕ ដោយ ឈូក បូរ៉ា

To Top