ព័ត៌មានអន្តរជាតិ

មន្ត្រីអាមេរិកជួបពួកតាលីបង់ សង្ឃឹមធ្វើឲ្យការដោះដូរអ្នកទោសអាហ្វហ្គានីស្ថាន មានភាពរលូន

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយថ្នាក់ដឹកនាំពួកតាលីបង់ នៅក្នុងប្រទេសកាតា ដើម្បីពិភាក្សាគ្នាអំពីការពន្យាពេលបញ្ចប់ការដោះដូរអ្នកទោស ដែលកំពុងតែរារាំងដល់កិច្ចព្រមព្រៀងសន្តិភាពក្នុងខែកុម្ភៈរបស់ពួកគេ។ 

មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បានមានប្រសាសន៍ថា មន្ត្រីចរចាបានជួបគ្នានៅក្នុងទីក្រុងដូហា កាលពីល្ងាចថ្ងៃចន្ទ ជាមួយតំណាងពិសេសសហរដ្ឋអាមេរិក លោក  Zalmay Khalilzad និងលោកឧត្តមសេនីយ៍  Scott Miller ដែលជាមេបញ្ជាការកំពូលប្រចាំនៅអាហ្វហ្គានីស្ថាន។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រ លោក Suhail Shaheen បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពួកគេបានពិភាក្សាគ្នាអំពីការអនុវត្តទាំងស្រុងនូវកិច្ចព្រមព្រៀង ក៏ដូចជាការពន្យាពេលក្នុងដំណើរដោះលែងអ្នកទោស ហើយការរំលោភបំពានលើកិច្ចព្រមព្រៀងនិងបញ្ហានានា និងមធ្យោបាយដោះស្រាយ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top