បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន អាចនឹងសម្រេច បានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ការលើកឡើងនេះ បើផ្អែកទៅលើអវី ដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានអះអាង កាលពីថ្ងៃសៅរ៍ចុង សប្តាហ៍កន្លងមកនេះ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃសៅរ៍ លោកស្រី Leavitt បានសង្កត់ធ្ងន់ថា រដ្ឋបាល Trump នៅតែប្តេជ្ញាចិត្តក្នុង ការបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស ដែលជិតឈានចូលឆ្នាំទី៤ ទៅហើយនេះ។
លោកស្រី Leavitt ក៏បាននិយាយទៀត ដែរថា ប្រធានាធិបតី និងក្រុមរបស់គាត់ផ្តោតយ៉ាងខ្លាំង លើការបន្តការចរចា ជាមួយភាគីទាំងពីរនៃសង្រ្គាមនេះ ដើម្បីបញ្ចប់ជម្លោះ ហើយប្រធានាធិបតីមានទំនុកចិត្តយ៉ាងខ្លាំងថា យើងអាចធ្វើវាបានក្នុងសប្តាហ៍នេះយ៉ាងយូរបំផុត។
យោងតាមលោក Leavittដដែលបានឲ្យដឹងទៀតថា លោក Trump ជឿជាក់យ៉ាងខ្លាំងថា រុស្ស៊ីមានឆន្ទៈក្នុងការធ្វើកិច្ច ព្រមព្រៀងមួយ ហើយគាត់កំពុងតស៊ូដើម្បីធ្វើកិច្ចព្រមព្រៀង ហើយទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz នឹងធ្វើការពេញទំហឺងកាលពីចុងសប្តាហ៍ដើម្បីទទួលបានកិច្ចព្រមព្រៀង និងបញ្ចប់ជម្លោះនេះនៅអ៊ុយក្រែន។
យ៉ាងណាក្តីនៅពេលសួរថាតើជំនួបកំពូល ដ៏មានសក្តានុពលរវាងលោក Trump និងសមភាគីរុស្ស៊ីរបស់លោក Vladimir Putin អាចប្រព្រឹត្តទៅនៅប្រទេស អារ៉ាប៊ីសាអូឌីត ឬទីតាំងផ្សេងទៀតនោះឬយ៉ាងណានោះ លោកស្រី Leavitt បានបដិសេធមិនផ្តល់ព័ត៌មាន ជាក់លាក់នោះទេ ហើយដោយនិយាយថា៖ ខ្ញុំមិនមានអ្វីលម្អិតឬត្រូវអានឥឡូវនេះនៅឡើយទេ៕
ប្រែសម្រួល៖ស៊ុនលី
