ព័ត៌មានអន្តរជាតិ

មេដឹកនាំជាច្រើននាក់ មកពីអឺរ៉ុប និងនាយករដ្ឋមន្រ្តីកាណាដា ធ្វើទស្សនកិច្ចនៅរដ្ឋធានីគៀវ របស់អ៊ុយក្រែន

AFP

បរទេស ៖ មេដឹកនាំជាច្រើននាក់មកពីអឺរ៉ុប និងកាណាដា បានធ្វើទស្សនកិច្ចនៅរដ្ឋធានី របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃច័ន្ទដើម្បីប្រារព្ធខួបលើកទីបី នៃការឈ្លានពានរបស់រុស្ស៊ី នៅក្នុងការបង្ហាញការគាំទ្រ សម្រាប់ទីក្រុងគៀវ ដោយប្រទេសមួយចំនួនដែលគាំទ្រ ដ៏សំខាន់បំផុតនៃសង្រ្គាមនេះ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ស្ថិតក្នុងចំណោមភ្ញៀវ ដែលទទួលស្វាគមន៍នៅស្ថានីយ៍រថភ្លើង ដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Andrii Sybiha និងប្រធានបុគ្គលិករបស់ប្រធានាធិបតី Andrii Yermak ។

នៅក្នុងការបង្ហោះនៅលើ X, លោកស្រី von der Leyen បានសរសេរថា អឺរ៉ុបគឺនៅក្នុងទីក្រុងគៀវ “ដោយសារតែអ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប” ។ លោកស្រីបន្តថា “នៅក្នុងការប្រយុទ្ធដើម្បីការរស់រានមានជីវិតនេះ វាមិនត្រឹមតែជាជោគវាសនា របស់អ៊ុយក្រែនប៉ុណ្ណោះទេ ដែលជាប់គាំង។ វាជាជោគវាសនារបស់អឺរ៉ុបផងដែរ” ។

ភ្ញៀវដែលរួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ក៏ដូចជានាយករដ្ឋមន្ត្រី នៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើង និងអេស្ប៉ាញ ត្រូវបានគេគ្រោងនឹងចូលរួមព្រឹត្តិការណ៍ ដែលឧទ្ទិសដល់ខួប និងពិភាក្សាអំពីការគាំទ្រ អ៊ុយក្រែន ជាមួយប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី ចំពេលមានការផ្លាស់ប្តូរគោលនយោបាយ របស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top