ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានធ្វើការផ្សព្វផ្សាយបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ នៅទូទាំងប្រទេស។
បន្ទាប់ពីទទួលបានបញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាពពីរដ្ឋបាល រាជធានី ខេត្តទាំង២៥រួចមក អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានពិនិត្យ និងរៀបចំចងក្រងបញ្ជីឈ្មោះ អ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ ដែលនៅមានសុពលភាព ក្នុងតារាងរួមតែមួយ។
ក្នុងស្មារតីនេះ ដើម្បីពង្រឹងលើការគ្រប់គ្រង និងការចែករំលែក ព័ត៌មានអំពីអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃ កិច្ចសន្យាឃុំ សង្កាត់ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ស្នើ អភិបាលរាជធានី ខេត្ត ចាត់ចែងផ្សព្វផ្សាយនូវ បញ្ជីឈ្មោះអ្នកទទួលការដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ឬត្រូវបានហាមឃាត់មិនឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យា ឃុំ សង្កាត់នេះដល់គ្រប់រដ្ឋបាលឃុំ សង្កាត់ក្នុងរាជធានី ខេត្តរបស់ខ្លួន៕







