ព័ត៌មានជាតិ

សម្ដេច​ ទៀ​ បាញ់​ អំពាវនាវ​ឲ្យពលរដ្ឋ​ បន្ដគាំទ្រ​ រាជរដ្ឋា​ភិបាល​ ដើម្បីជម្នះឧបសគ្គនានា​ ក្នុងការថែរក្សាសន្ដិភាព

ភ្នំពេញ​ ៖​ សម្ដេច​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ បានអំពាវនាវ​ ទៅដល់ប្រជាពលរដ្ឋខ្មែរ​ ឲ្យបន្តគាំទ្រ​ ប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ដើម្បីជម្នះឧបសគ្គនានា​ ក្នុងកាថែរក្សាសន្ដិភាព​ ។

សម្ដេច​ ទៀ​ បាញ់​ បានសរសេរ​ នៅលេីបណ្ដាញសង្គម​ ហ្វេសប៊ុក​ នៅថ្ងៃ​ទី១៩​ ខែមេសា​ ឆ្នាំ​២០២០​ ថា​ ដោយមានការគាំទ្រពីសំណាក់ពលរដ្ឋ​ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចតេជោ បានឆ្លងកាត់ឧបសគ្គច្រើន រាប់មិនអស់​ ដោយជោគជ័យ ធ្វើឲ្យកម្ពុជា អាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែល​បានសម្រួល ដល់ការរស់នៅរបស់ពលរដ្ឋ ឲ្យកាន់តែមាន ភាពប្រសើរឡើង​ ជារៀងរាល់ថ្ងៃ។

សម្ដេច​ មានប្រសាសន៍ថា​ “ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តគាំទ្រ រាជរដ្ឋាភិបាល ដើម្បីជម្នះឧបសគ្គនានា បន្តទៀត សម្រាប់ភាពប្រសើរឡើង របស់យើងទាំងអស់គ្នា”៕

ដោយ​  អេង​ ប៊ូឆេង​

To Top