ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP នៅអូម៉ង់

ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី ៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។

លោកបណ្ឌិតបានលើកឡើងពី យុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាល និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី សម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់ របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។

To Top