ព័ត៌មានជាតិ

សម្ដេចតេជោ ចោទសួរថៃ ហេតុអ្វីចាំបាច់បង្កើតក្រុមការងារ តាមដានហ្វេសប៊ុក របស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចោទសួរទៅកាន់ភាគីថៃថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារ តាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?។ ការចោទសួរនេះបន្ទាប់ពីមានការចុះផ្សាយពីកាសែត The Nation ដោយដាក់ចំណងជើងថា «ក្រុមការងារ​ពិសេស​កម្ពុជា-ថៃ បង្កើត​ឡើង ​ដើម្បី​ប្រឆាំង​ការ​ទាមទារ​ព្រំដែន​របស់​លោក ហ៊ុន សែន»។

តាមរយៈគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖

«ថ្ងែនេះកាសែត The Nation របស់ថៃបានចេញផ្សាយ អំពីការបង្កើតក្រុមការងារ ដើម្បីដោះស្រាយភាពតានតឹង តាមបណ្ដោយព្រំដែន ដែលភាគច្រើនកើតចេញ ពីការបង្ហោះសារប្រចាំថ្ងៃ លើបណ្តាញសង្គមដោយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន។
ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ !ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិត ដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។
ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារ ដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន»។

ក្នុងនោះសម្ដេចក៏បានភ្ជាប់នូវ Link របស់សារព័ត៌មាន The Nation: https://www.nationthailand.com/news/asean/40051353៕

To Top