បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាពី វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍ ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពី៖ វឌ្ឍនភាពការងារសំខាន់ៗប្រចាំសប្តាហ៍របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB និងរបៀប វារៈផ្សេងៗទៀត នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥, នៅទីស្នាក់ការកណ្តាលរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។
ក្នុងឱកាសនេះដែរ លោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានផ្តល់នូវអនុសាសន៍ល្អៗជូនថ្នាក់ដឹកនាំ ដើម្បីយកទៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការអនុវត្តតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្តរបស់ធនាគារ ARDB។







