ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវ ហាមឃាត់រាល់ការបង្ហោះដ្រូន ខ្លែង ប៉េងប៉ោង នៅជិតអាកាសយានដ្ឋានអន្ដរជាតិតេជោ

ភ្នំពេញ ៖ អាជ្ញាធរខេត្តតាកែវ បានណែនាំប្រជាពលរដ្ឋនៅជិតអាកាសយានដ្ឋានអន្ដរជាតិតេជោ កុំបង្ហោះដ្រូន ខ្លែង ប៉េងប៉ោង ព្រោះថា នឹងមានការហោះហើរ ត្រួតពិនិត្យឋបនីយភណ្ឌនាំផ្លូវ ឃ្លាំមើលដែនអាកាស និងនាំផ្លូវចុះចត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តតាកែវ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ថា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងមានការហោះហើរ ត្រួតពិនិត្យឋបនីយភណ្ឌនាំផ្លូវ ឃ្លាំមើលដែនអាកាស និងនាំផ្លូវចុះចត។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងន័យនេះ រដ្ឋបាលខេត្ត ស្នើ លោកអភិបាលស្រុក ផ្សព្វផ្សាយដំណឹងនេះដល់អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ដែលមាន លំនៅឋាននៅជិតភូមិសាស្ត្រអាកាសយានដ្ឋានអន្តរជាតិតេជោឱ្យបានជ្រាបជាព័ត៌មាន និងហាមឃាត់រាល់ការ បង្ហោះអាកាសយានហោះគ្មានមនុស្សបើក (Drone) ខ្លែង ប៉េងប៉ោង ឬវត្ថុទាំងឡាយណាដែលអាចមាន ផលប៉ះពាល់ដល់ប្រតិបត្តិការហោះហើរ៕

To Top