ព័ត៌មានជាតិ

អគ្គស្នងការនគរបាលជាតិ​ បដិសេធទាំងស្រុង​ ចំពោះការចុះផ្សាយថា​ នគរបាលនឹងផ្អាកការត្រួត ពិនិត្យ ឯកសារយានយន្ត

ភ្នំពេញ​ ៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វេីការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មាន ក្នុងបណ្តាណសង្គម ដែលបានសរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ។ 

យោងតាម​ការចេញផ្សាយ​ របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅរសៀល​ថ្ងៃទី​៩​ ខែឧសភា​ឆ្នាំ​២០២០​ បាន​ឲ្យ​ដឹង​ថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ពាក់ព័ន្ធនឹងនគរបាលចរាចរណ៍ នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត ដែលព័ត៌មាននេះ តាំងពីខែមករា ឆ្នាំ២០១៦ មកម្លេះ។ 

ដោយឡែកព័ត៌មានដែលសរសេរថា អគ្គស្នងការនគរបាលជាតិប្រកាស លើកពេលផាកពិន័យឡានម៉ូតូដែលគ្មានបណ្ណបើកបរ ក៏ជាព័ត៌មានចាស់ តាំពីឆ្នាំ២០១៥។ ដែលព័ត៌មានទាំងនេះ នាំឲ្យមានការយល់ច្រឡំចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០​ តទៅ៕​ 

ដោយ​ អេង​ ប៊ូឆេង​

To Top