ព័ត៌មានជាតិ

តួកគីនិយាយថា ខ្លួននៅតែបញ្ជូនឲ្យ គ្រឿងបន្លាស់សម្រាប់ យន្តហោះចម្បាំងអាមេរិក F-35

បរទេស៖ នាយកឧស្សាហកម្មការពារជាតិតួកគី លោក Ismail Demir បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសតួកគី នៅតែធ្វើការផលិតនិងបញ្ជូនឲ្យនូវបំណែកសម្រាប់យន្តហោះចម្បាំងបំបាំងកាយអាមេរិក F-35 បើទោះជាត្រូវបានគេព្យួរពីកម្មវិធីយន្តហោះនោះ រយៈពេលជិតមួយឆ្នាំហើយ ជុំវិញការទិញយកប្រព័ន្ធការពារដែនអាកាសប្រឆាំងយន្តហោះពីរុស្ស៊ីក៏ដោយ។ 

លោក Ismail Demir តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា  “មានការយល់ឃើញនៅសហរដ្ឋអាមេរិកថា គ្មានអ្វីនឹងត្រូវទិញពីប្រទេសតួកគី សម្រាប់យន្តហោះ F-35 នោះទេ បន្ទាប់ពីខែមីនា ឆ្នាំ២០២០ ប៉ុន្តែចំណាត់ការនោះ នឹងនៅមិនយូរទៀតនោះទេ”។ 

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីតន កាលពីខែកក្កដាឆ្នាំមិញនេះ បានធ្វើការប្រកាសនៅពេលប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 បានមកដល់ប្រទេសតួកគីថា ខ្លួននឹងព្យួរទីក្រុងអង់ការ៉ាពីកម្មវិធីយន្តហោះចម្បាំង F-35 និងបានរំពឹងទម្លាក់ការចូលរួមរបស់ទួកគី នៅត្រឹមខែមីនា ឆ្នាំ២០២០នេះ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top