ព័ត៌មានអន្តរជាតិ

អតីតប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន PTT នឹងឡើងជារដ្ឋមន្ត្រីថាមពល បន្ទាប់របស់ប្រទេសថៃ ក្រោមរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ

បរទេស៖ លោក Auttapol Rerkpiboon អតីតប្រធាន និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន PTT គ្រោងនឹងឡើងជារដ្ឋមន្ត្រី ថាមពលបន្ទាប់របស់ប្រទេសថៃ ក្រោមរដ្ឋាភិបាលចូលកាន់តំណែង របស់នាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលជានាយករដ្ឋមន្ត្រីទី ៣២ របស់ប្រទេសថៃ។

យោងតាមសារព័ត៌មាន The Nation របស់ថៃបានផ្សាយថា ការអភិវឌ្ឍន៍នេះបានធ្វើឡើង បន្ទាប់ពីការបោះឆ្នោតសភា កាលពីថ្ងៃសុក្រដែលបញ្ជាក់ពីភាព ជានាយករដ្ឋមន្ត្រីរបស់លោក Anutin ដែលត្រូវបានបន្តយ៉ាងឆាប់រហ័ស ដោយការពិភាក្សាអំពីការបង្កើតគណៈរដ្ឋមន្ត្រី។

កាលពីថ្ងៃសៅរ៍ លោក Auttapol ត្រូវបានគេឃើញនៅឯទីស្នាក់ការគណបក្ស Bhumjaithai ក្នុងកិច្ចពិភាក្សាជាមួយលោក Anutin ។

លោក Auttapol បានក្លាយជាប្រធាន និងជានាយកប្រតិបត្តិទី ១០ របស់ PTT នៅខែឧសភា ឆ្នាំ ២០២០ ដោយបន្តពីលោក Chansin Treenuchagron នៅពេលគាត់ចូលនិវត្តន៍។ គាត់បានកាន់តំណែងនេះរហូតដល់ឆ្នាំ ២០២៤ ដោយបានដឹកនាំក្រុមហ៊ុនឆ្លងកាត់ដំណាក់កាលដ៏ច្របូកច្របល់បំផុតមួយ។

ចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដែលបង្កឡើងដោយជំងឺរាតត្បាត Covid-19 ដែលធ្វើឲ្យតម្លៃប្រេងឆៅ និងឧស្ម័នធម្មជាតិធ្លាក់ចុះ លោក Auttapol Rerkpiboonបានគ្រប់គ្រងស្ថិរភាពប្រតិបត្តិការ និងត្រឡប់ក្រុមឱ្យរីកចម្រើនជាលំដាប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top