ព័ត៌មានជាតិ

ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងអតីតអភិបាលស្រុកបាភ្នំ  ចុះសួរសុខទុក្ខយាយតា នៅស្រុកកំណើត

ព្រៃវែងៈលោកតា លោកយាយ ចំនួន៤០នាក់ រស់នៅភូមិកាឡីខាងជើង&កាឡីខាងត្បូង ទទួលបានការសំណេះសំណាលសួរសុខទុក្ខនិងទទួលបានអំណោយ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ពីមន្ត្រីរាជការនៃក្រសួង ដែលមានដើមកំណើតកើតជា ពីមូលដ្ឋាននេះ។

ការចុះសួរសុខទុក្ខលោកយាយលោកតានេះ បានធ្វើឡើងកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៥ពីសំណាក់លោកសាយ អ៊ាន ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកទេព ភារុណ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា(អតីតអភិបាលស្រុកបាភ្នំ)ព្រមទាំងលោកឡាយ សំអឿន អភិបាលស្រុកបាភ្នំ បច្ចុប្បន្នផងដែរ៕

ដោយ៖ ចាន់បុត្រ

To Top