ខេត្តបាត់ដំបង ដាក់កម្លាំងការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃភ្ជុំបិណ្ឌ

នាថ្ងៃទី២២ខែ កញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា ទន្ទឹងរង់ចាំ ចាប់ពីវេណបិណ្ឌទី០១ រហូតមក ដល់ថ្ងៃនេះបានអញ្ជេីញទៅកាន់ទីអារាម ដេីម្បីបំពេញបុណ្យតាមបំណងប្រាថ្នារៀងៗខ្លួនដោយសោមនស្សក្តីរីករាយ សប្បាយប្រកបដោយស្នាមញញឹម។

តាមការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កងកម្លាំងនគរបាល បានយកចិត្តទុកដាក់សហការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនបងបង្អូនប្រជាលរដ្ឋនៅតាមដងផ្លូវ តាមទីអារាម កន្លែងកំសាន្ត ទីរមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបងដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់។






ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
