ព័ត៌មានអន្តរជាតិ

មេដឹកនាំបេឡារុស លោក Lukashenko ចេញមុខព្រមានអង្គការណាតូ និងសមាជិក

RT News

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ប្រទេសរុស្ស៊ី និងបេឡារុស នឹងធ្វើការសង សឹកភ្លាមៗ ជាមួយនឹងអ្វីដែលស្ថិតនៅ ក្នុងករណីដែលយន្តហោះរបស់ពួកគេ មួយត្រូវបានបាញ់ទម្លាក់ដោយរដ្ឋសមាជិក ណាតូណាមួយក៏ដោយ។

សមាជិកទាំងឡាយនៃប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិកបាននិង កំពុងពិភាក្សាកាន់តែខ្លាំងឡើង អំពីការទម្លាក់យន្តហោះរុស្ស៊ី នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រទេសប៉ូឡូញ និងអេស្តូនីថ្មីៗនេះបានចោទប្រកាន់ទីក្រុងមូស្គូពីការរំលោភ ដែនអាកាសកាលពីដើមខែនេះ ដែលជាការចោទប្រកាន់ដែលរុស្ស៊ីបាននិយាយថា មិនមានភស្តុតាងណាមួយឡើយ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេស ប៉ូឡូញ លោក Radoslaw Sikorski បានព្រមានថា ការឈ្លានពានណាមួយ ចូលទៅក្នុងដែនអាកាសប៉ូឡូញ នឹងត្រូវជួបដោយកម្លាំងយោធា ដើម្បីតបតជាមិនខាន។

ក្នុងនោះផងដែរប្រធានា ធិបតី អាមេរិក លោក Donald Trump ក៏បានឆ្លើយតបដោយបើកភ្លើងខៀវ ដោយបញ្ជាក់នៅ ពេលសួរថា តើរដ្ឋណាតូគួរតែអាច បាញ់ទម្លាក់យន្តហោះរុស្ស៊ី ដែលបំពានដែនអាកាសរបស់ពួកគេដែរឬទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top